អន្តរក្រសួង ធ្វើសិក្ខាសាលាពិគ្រោះយោបល់ ពីគោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព

2024/08/23 08:06:10 pm        404

អន្តរក្រសួង រួមមានក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ ដោយមាន​ការ​គាំទ្រ​ពី​អង្គការ វ៉ាយថលស្ត្រេតធីជី (Vital Strategies) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី អនុ​សាសន៍គោលនយោបាយសង្ខេបចំនួន ៥ ទាក់ទងយេនឌ័រ និងសុខភាព។

ក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃនេះ លោកជំទាវ ច័ន្ទ សុរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បាន​លើកឡើងថា ជាបន្តបន្ទាប់ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំ​អនុសាសន៍​គោល​នយោបាយចំនួន ៥ រហូតបានទទួលជោគជ័យ និងបានដាក់​ពិគ្រោះយោ​បល់​បន្ថែម​នា​ថ្ងៃ​នេះ​។

អនុសាសន៍គោលនយោបាយទាំង ៥ រួមមាន ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និង​កុមារ​រង​គ្រោះ​ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការជំរុញការ​លប់​បំបាត់​ជំងឺ​មហារីក​មាត់​ស្បូន ដើម្បី​សង្គ្រោះ​ជីវិតស្រ្តី ការកាត់បន្ថយអត្រា​មរណ​ភាព​មាតា និង​ទារក​ដោយ​លើក​កម្ពស់​សុខ​ភាព​អាហា​រូបត្ថម្ភ សម្រាប់ស្រ្តីអាយុ១៥-៤៩ ឆ្នាំ ការកាត់បន្ថយ​ផល​ប៉ះពាល់​ពី​អាពាហ៍​ពិពាហ៍​នៅ​វ័យ​ក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការលើក​កម្ពស់​តួនាទីស្រ្តី​ជា​ថ្នាក់ដឹកនាំ និង​អភិបាល​កិច្ច​ក្នុង​វិស័យ​សុខាភិបាល។

អនុសាសន៍គោលនយោបាយសង្ខេបទាំង៥ខាងលើ ក៏បានឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តយក «មនុស្ស» ជាអាទិភាពចម្បង ក្នុងនោះបញ្ចកោណទី១ ផ្តោត​សំខាន់ទៅលើ «ការអភិវឌ្ឍមូល ធនមនុស្ស» ដែលគិតគូរទៅលើ ការលើក​កម្ពស់​សុខភាព និង​សុខុមាលភាពប្រជាជន និងការពង្រឹងប្រព័ន្ធ គាំពារសង្គម ។

នាពេល​ថ្មីៗនេះ ក្រសួងកិច្ចការនារី បានដាក់ឲ្យប្រើប្រាស់ផែនការយុទ្ឋសាស្រ្ត នារីរតនៈទី៦ (២០២៤-២០២៨)ផងដែរ ។ ផែនការនេះ មានការចូលរួមអនុវត្តពហុវិស័យ ដោយ​ក្នុង​នោះ​ក៏​មាន​សកម្មភាពដែលទាក់ទងការរៀបចំគោលនយោបាយ យេនឌ័រនិងសុខភាព៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm