[UPDATE] ឥណ្ឌូនេស៊ី ផ្អាកផែនការកែប្រែច្បាប់បោះឆ្នោត ក្រោយផ្ទុះការតវ៉ានៅទូទាំងប្រទេស

2024/08/23 09:40:39 pm        45

 សភាឥណ្ឌូនេស៊ីបានផ្អាកផែនការកែប្រែច្បាប់បោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីក្រុមបាតុករក្នុងរដ្ឋធានីបានដុតបំពួកភ្លើង និងប្រឈមការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកជុំវិញច្បាប់ដែលពួកគេនិយាយថានឹងធ្វើឱ្យគូប្រជែងរបស់ប្រធានាធិបតីដែលផុតអាណត្តិនិងអ្នកស្នងតំណែងរបស់លោក ចុះខ្សោយ។  

មនុស្សរាប់ពាន់នាក់បានតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដើម្បីតវ៉ាប្រឆាំងនឹងការប៉ុនប៉ងកែប្រែច្បាប់បោះឆ្នោតរបស់ប្រទេសនេះ។  

សភាឥណ្ឌូនេស៊ីបានពន្យារពេលការផ្តល់សច្ចាប័នលើការកែប្រែច្បាប់បោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមអ្នកតវ៉ា បានព្យាយាមវាយទម្លាយទ្វារសភាក្នុងរដ្ឋធានីហ្សាការតា (Jakarta) បន្ទាប់ពីមានការរិះគន់លើច្បាប់ដែលត្រូវបានគេមើលឃើញថានឹងពង្រឹងឥទ្ធិពលនយោបាយរបស់លោកប្រធានាធិបតី Joko Widodo ដែលផុតអាណត្តិ។    

 

សមាជិកសភា លោក ហាប៊ីប៊ូរ៉ូក្មាន់ (Habiburokhman) បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅអគារសភាថា សម័យប្រជុំពេញអង្គដើម្បីអនុម័តការកែប្រែត្រូវបានពន្យារពេលដោយសារចំនួនតំណាងរាស្ត្រមិនទាន់ជុំគ្នា។ 

គេមិនច្បាស់ទេថាតើសភានឹងកោះប្រជុំឡើងវិញដើម្បីអនុម័តច្បាប់មុនការចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់តំបន់ ដែលនឹងបើកនៅថ្ងៃអង្គារសប្តាហ៍ក្រោយឬយ៉ាងណានោះទេ។

សភាគ្រោងនឹងផ្តល់សច្ចាប័នលើការកែប្រែ ដែលនឹងផ្លាស់ប្តូរសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅដើមសប្តាហ៍នេះ។ ការកែប្រែច្បាប់បោះឆ្នោតទាំងនោះ នឹងរារាំងក្រុមអ្នករិះគន់រដ្ឋាភិបាលដែលបញ្ចេញសំឡេងក្នុងការប្រជែងដណ្តើមតំណែងអភិបាលក្រុងហ្សាកាតាដ៏មានឥទ្ធិពល ហើយក៏បានត្រួសត្រាយផ្លូវសម្រាប់កូនប្រុសពៅរបស់លោក Widodo ដើម្បីឈរឈ្មោះបោះឆ្នោតនៅកោះ ជ្វា ក្នុងខែវិច្ឆិកាដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm