មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ប្រារព្ធទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី១៣ ថែទាំវេជ្ជសាស្ត្រ លើកទី៨ និងវេជ្ជសាស្ត្របុរាណចិន លើកទី៣

2024/08/23 09:41:13 pm        122

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា​ប្រធាន​ក្រុ​ម​ប្រឹក្សា​ភិបាល​មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ មានប្រសាសន៍ថ្លែងថា ទិវាវេជ្ជសាស្ត្រ-សល្យ​សាស្ត្រ​លើកទី១៣ ថែទាំវេជ្ជសាស្ត្រលើកទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣ នាក្នុង​ឱកាស​នេះ នៅក្រោមប្រធានបទ “នវានុវត្តន៍ វេជ្ជសាស្ត-សល្យសាស្ត្រ ការថែទាំ និង វេជ្ជសាស្ត្រ​បុរាណ​ចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ” នេះឡើង គឺដើម្បីឆ្លើយតបទៅនឹងកំណើន និង​តម្រូវ​ការ​ចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋដែលចូលមកពិនិត្យ និងព្យាបាល​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​នានា​នៅទូទាំងប្រទេស ក្រសួងសុខាភិបាលបានដាក់ចេ​ញ​នូវ​គោល​នយោបាល​ស្រប​ទៅនឹ​ង​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់ពិនិត្យព្យាបាល​ជំងឺ​ជូន​អ្នក​ជំងឺ​គ្រប់​ជាន់​ថ្នាក់ គ្រប់ជាតិសាសន៍ និងសម្រេចបាននូវការ​អភិវ​ឌ្ឍសេវា​សុខភាព​កាន់​តែប្រ​សើរ​ឡើង​នៅ​ទូទាំងប្រទេសនាពេលបច្ចុប្បន្ន។

ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ តែគឺជាការ​កើត​ឡើង​ដោយ​សារសុខសន្តិភាព និងស្ថេរភាព ដែលជាកត្តាមិនអាចខ្វះបាន ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និង ខិតខំថែរក្សានៅពេលនេះ គឺ​ពិត​ជា​កត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និង​ចូលរួម​ថែ​រ​ក្សាការពារសន្តិភាពនេះឱ្យស្ថិតស្ថេរជាអមតៈ។

ឯកឧត្តម ឡឹម តារា បានគូសបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គឺ​ជា​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​មួយ ដែលមានការអ​ភិវឌ្ឍ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​វិស័យ​សេវា​សុខាភិបាល​ក្នុង​ការ​ព្យាបាល​ថែ​ទាំ​សុខភាពជូនប្រជាពលរដ្ឋដែលចូលមកទទួល សេវា។ ពិតណាស់ហើយ ដើម្បីធ្វើការ​ផ្តល់​សេវា​សុខាភិបាលឱ្យមានប្រសិទ្ធភាព ត្រូវរួមបញ្ចូលគ្នារវាងហេដ្ឋរចនាសម្ព័ន្ធអគារ បន្ទប់សម្រាក សម្ភារ​បរិក្ខារវេជ្ជសាស្ត្រទំនើប ព្រមទាំងសមត្ថភាពបច្ចេកទេសរបស់មន្តី្រសុខាភិបាល ហើយ​សមត្ថ​ភាព​បច្ចេកទេសរបស់គ្រូពេទ្យត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់​ឱ្យ​សមស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​បច្ចេក​វិជ្ជាសម័យថ្មី។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បាន​រៀបចំ​ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្ររយៈពេលមួយថ្ងៃកន្លះ ដែលវាជាផ្នែក​មួយ​នៃ​ការ​បណ្តុះ​បណ្តាល​បន្ត​របស់មន្ត្រីសុខា ភិបាលយើង។ ឯកឧត្តម បានបន្តថា ការរៀបចំសម្រាប់​ទិវា​នេះ​មាន​៨១​ប្រធាន​បទ ដោយផ្តោតទៅលើផ្នែកវេជ្ជសាស្ត្រព្យាបាល វេជ្ជសាស្ត្រថែទាំ និង រួមបញ្ចូល​បន្ថែម​ទៀត​ជា​មួយនឹងវេជ្ជសាស្ត្រព្យាបាលដោយឱសថបុរាណចិនផងដែរ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បាន​អោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជារៀងរាល់ឆ្នាំតែងតែមានកម្មវិធីធ្វើសិក្ខាសាលាផ្សព្វផ្សាយ បណ្តុះបណ្ដោយ ចែករំលែកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ថ្មីៗ ដែលបានអនុវត្តន៍ហើយមានប្រសិទ្ធភាពខ្ពស់ និងមិនទាន់អនុវត្តន៍ដើម្បីយកមកពិភាក្សាដោះស្រាយ រកមធ្យោបាយធ្វើយ៉ាងណាឱ្យអនុវត្តន៍ទៅបាន ដោយគ្មានផលលំបាក និងហានិភ័យ សម្រាប់ជាឧត្តមប្រយោជន៍ នៃសេវាសង្គ្រោះ ព្យាបាល អប់រំ ដល់អ្នកជំងឺ និងក្រុមគ្រួសារ ។ ប្រធានមន្ទីរពេទ្យ ឯកឧត្តម បានបន្តថា ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី១៣ ថែទាំវេជ្ជសាស្ត្រលើទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣ ប្រព្រឹត្តទៅក្រោមប្រធានបទ៖ នវានុវត្តន៍ វេជ្ជសាស្ត្រសល្យសាស្ត្រ ការថែទាំ និងវេជ្ជសាស្ត្របុរាណចិន នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ហើយទិវានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនោះបានបែងចែកទិវាវេជ្ជសាស្ត្រនេះជាពីរផ្នែក គឺ វេជ្ជសាស្ត្រ សល្យសាស្ត្រ និង វេជ្ជសាស្ត្របុរាណចិន រៀបចំធ្វើនៅសាលប្រជុំធំជាន់ទី១០ អគារថ្មីនេះ ដោយមាន ៤៨ប្រធានបទ ដែលត្រូវលើកឡើង ហើយទិវាថែទាំវេជ្ជសាស្ត្រ រៀបចំធ្វើនៅសាលប្រជុំអគារព្យាបាលជំងឺទឹកនោមផ្អែម ដោយមាន៣៣ ប្រធានបទដែលត្រូវលើកឡើង ដែល មានវាគ្មិនកិត្តិយស បានផ្ដល់នូវប្រធានបទដ៏ល្អៗ ដែលមានសារៈសំខាន់ជាប្រយោជន៍ ក្នុងការចែករំលែក ផ្នែកទ្រឹស្តី និងការអនុវត្តន៍ នៃបទពិសោធន៍ ដែលមានលទ្ធផល ជាវិជ្ជមានប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ ក្នុងការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពយ៉ាង ខ្ជាប់ខ្ជួន នូវក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេស ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងវឌ្ឍនភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ដែលមានការវិវត្តន៍ឥតឈប់ឈរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា ពលរដ្ឋនូវសេវាកម្មសុខាភិបាលសាធារណៈផងដែរ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        134
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm