វេណេហ្ស៊ុយអេឡា​កើន​ឡើង​សេវាកម្ម​គ្រូពេទ្យ​តាម​ផ្ទះ​ដោយសារ​វីរុស COVID-19​

2021/09/14 02:11:44 pm        415

​​វេណេហ្ស៊ុយអេឡា៖ មិន​ដូច​ប្រទេស​ដទៃ​ទៀត​នៅ​អាមេរិក​ខាងត្បូង​នោះ​ទេ​ ដែល​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​មាន​ការ​ថយ​ចុះ ប៉ុន្តែ​នៅ​ប្រទេស​​វេណេហ្ស៊ុយអេឡា​ករណី​ឆ្លង​វីរុស​បាន​កើន​ឡើង​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ហើយ​គ្រូពេទ្យ​បាន​ព្រមាន​ថា ​ករណី​ឆ្លង​អាច​នឹង​កាន់​តែ​​ធ្ងន់ធ្ងរ​ទៅ​ៗ​។

វេជ្ជបណ្ឌិត​លោក Leonardo Acosta មាន​សេវាកម្ម​វេជ្ជសាស្ត្រ​ឯកជន​ដែល​ព្យាបាល ​និង​ផ្តល់​ការថែទាំ​កម្រិត​មន្ទីរពេទ្យ​ដល់​អ្នកជំងឺ​កូ​វីដ​-១៩​ នៅ​តាម​ផ្ទះ​របស់​អ្នកជំងឺ​។ ខណៈ​ដែល​ការ​ទទួល​បាន​សេវា​សុខភាព​សាធារណៈមាន​ភាព​ស្មុគស្មាញ ​ហើយ​នៅ​គ្លីនិក​ឯកជនអ្នកជំងឺ​គ្មានលទ្ធភាព​ក្នុង​ការ​ចំណាយ មនុស្សជាច្រើន​បាន​ជ្រើស​រើស​យក​ការ​​ព្យាបាល​នៅផ្ទះ​ របស់​ពួក​គេ​ក្នុង​តម្លៃ​ថោក​។ ប្រទេស​វេណេហ្ស៊ុយអេឡា​ដែល​មិន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ ដូច​ប្រទេស​ដទៃ​ទៀត​ដោយ​វីរុស​ COVID-19 ចំនួន​ករណី​ឆ្លង​កើន​ឡើង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ អ្នកស្រី Tricelis Clemente អាយុ ៦១​ឆ្នាំជា​ប្រជាជន​នៅ​ទីក្រុង​កា​រ៉ាកាស​បាន​និយាយ​ថា នាង​មិនដែល​គិត​ថា​ នាង​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ឡើយ ដែល​នាង​ត្រូវការ​អុកស៊ីហ្សែន​ដើម្បី​ដកដង្ហើម​។ អ្នកស្រី​ជា​អត្ត​ព​លិ​ក​ដែល​បរិភោគ​អាហារ​បាន​ល្អ ដែល​តែងតែ​មើលថែ​សុខភាព​របស់​នាង ប៉ុន្តែ​បាន​ទទួល​រង​ដោយ​វីរុស​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វិ​ប​អាមេរិកបាន​និយាយ​ថា ពិតជា​មានការ​ថយ​ចុះ​ករណី​ឆ្លង ​និង​ស្លាប់​នៅ​បណ្តា​ប្រទេស​ជាច្រើន ​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះនៅ​ប្រទេស​អាមេរិក​ខាងត្បូង ​ហើយ​និន្នាការ​នេះ​នៅតែ​បន្តលើកលែងតែ​នៅ​ប្រទេស​​វេណេហ្ស៊ុយអេឡា​។ វេជ្ជបណ្ឌិត​លោក Leonardo Acosta និយាយ​ថា វា​ជា​រឿង​វិល​ជុំ ខណៈ​ដែល​វិធានការ​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ថ្ងៃ​វិស្សមកាល ដែល​មាន​មនុស្ស​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​ធ្វើ​ឲ្យ​មាន​ករណី​ឆ្លង​កើន​ឡើង។ ប្រទេស​វេណេហ្ស៊ុយអេឡា​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ៣៤៧,៦៤៧​ករណី និង​មាន​អ្នក​ស្លាប់ ៤​,២០៣​នាក់​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm