គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះMOU កាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជារយះពេល5ឆ្នាំ

2024/08/23 10:05:21 pm        67

ភ្នំពេញ ៖ ពិធីចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធ សាស្ត្រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ឆ្នាំ ២០២៤ - ២០២៨ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀង អាហារពិភពលោកប្រចាំកម្ពុជា នេះធ្វើឡើងនៅនៅទីស្តីការ គ.ជ.គ.ម.នាថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃ គ.ជ.គ.ម. តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀង អាហារពិភព លោកប្រចាំកម្ពុជា (World Food Program- WFP) និងមាន ការចូលរួមពីមន្ត្រីបច្ចេកទេសគ.ជ.គ.ម. ដើម្បីបន្តនិងតាមដានលើការងារគ្រោះ មហន្តរាយនៅកម្ពុជា។

    គោលបំណងនៃពិគ្រោះយោបល់បន្ថែមរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា រកភាពខ្លាំងនិងភាពខ្សោយតាមតំបន់ងាយរកគ្រោះដោយគ្រោះមហន្តរាយនៅកម្ពុជា។ ម្យ៉ាងវិញទៀតគោលដៅសំខាន់គឺដើម្បីពិភាក្សាអំពីស្ថានភាពនៃគំនិតផ្តួចផ្តើមមានចំនួនបី៖ ការវាយតម្លៃភាពងាយរងគ្រោះ និងហានិភ័យ (VRA) ការតាមដាន និងវាយតម្លៃ (M&E) និងកម្មវិធីការព្រមានជាមុនសម្រាប់ទាំង អស់គ្នា (EW4All) ដើម្បីឈានទៅរកទិសដៅបន្តនិងកិច្ចសហប្រតិបត្តិការក៏ ដូចជាធ្វើពិធីចុះអនុស្សារណៈ សម្រាប់កិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់ភាពយោគយល់គ្នាគ.ជ.គ.ម. និងWFP។

ទន្ទឹមនឹងនេះ ក្នុងការបន្តនូវគោលដៅ និងយុទ្ធសាស្ត្ររបស់ WFP ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបញ្ហាអភិវឌ្ឍន៍សំខាន់ WFP កំពុងរួមចំណែកដល់ការអភិវឌ្ឍនិងការពង្រឹងសមត្ថភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវភាពអត់ឃ្លាន គ្មានការលើកកំពស់សមត្ថភាពគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយវិបត្តិ និងគ្រោះមហន្តរាយនៅកម្ពុជា។ល។រាជរដ្ឋាភិបាលទទួលស្គាល់ WFP ជាអង្គការមនុស្សធម៌ដ៏ធំបំផុតរបស់ពិភព លោក ជួយសង្គ្រោះជីវិតក្នុងគ្រាអាសន្ន និងប្រើ ប្រាស់ជំនួយស្បៀងអាហារដើម្បីកសាងផ្លូវទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនដែលងើបឡើងវិញពីគ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុ។ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ទិន្នន័យអាកាសធាតុ និងការវិភាគដែលគាំទ្រដល់ការសម្រេចចិត្ត ជម្រុញការអនុវត្តអភិក្រមសកម្មភាពសម្រាប់ការកាត់បន្ថយផល់ប៉ះពាល់អវិជ្ជមានពីគ្រោះមហន្តរាយ ការផ្សព្វផ្សាយសកម្ម ភាព សកម្មភាពព្យាករណ៍ ការពង្រឹងក្របខណ្ឌច្បាប់ដែលគាំទ្រការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពង្រឹងបន្ថែម លើយន្តការសម្របសម្រួល និងការទំនាក់ទំនង ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ គ.ជ.គ.ម. នឹងសម្របសម្រួល និងអនុវត្តសកម្មភាពដែលបានស្នើឡើង ដោយសហការជាមួយការិយាល័យពាក់ព័ន្ធនៅ ថ្នាក់ជាតិ (ឆ្លើយតប និងស្តាឡើងវិញ អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល គ្រប់គ្រងព័ត៌មានគ្រោះ មហន្តរាយ និងផែនការនឹងស្រាវជ្រាវ) និងថ្នាក់ក្រោមជាតិ (លេខាធិការគ្រោះ មហន្តរាយខេត្ត ស្រុក និងឃុំ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរមូលដ្ឋាន) និងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍន៍ និង មនុស្សធម៍ផងដែរ។

សូមបញ្ជាក់ថា ដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមូលដ្ឋានមួយដែលបានចុះរវាងរដ្ឋាភិបាលកម្ពុជា និង WFP នៅក្នុងឆ្នាំ២០០៦បានធ្វើ ("កិច្ចព្រមព្រៀងមូលដ្ឋាន")។ កិច្ចព្រមព្រៀងនេះជាការបំពេញបន្ថែមទៅនឹងកិច្ចព្រមព្រៀងជាមូលដ្ឋាន ហើយបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងមូលដ្ឋានត្រូវអនុវត្តទាំងស្រុង និងដោយគ្មានករណីលើកលែងចំពោះកិច្ចព្រមព្រៀងនេះ៕ អត្ថបទ៖ភារម្យ


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        133
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm