លោកស្រី Harris បិទបញ្ចប់សន្និបាតដោយអំពាវនាវឲ្យបញ្ឈប់សង្រ្គាម នៅហ្កាហ្សា និងប្រយុទ្ធប្រឆាំងនឹងការជិះជាន់

2024/08/23 10:09:58 pm        51


អនុប្រធានាធិបតីងាមេរិក លោកស្រី Kamala Harris បានទទួលយកជាផ្លូវការនូវការតែងតាំងពីគណបក្សប្រជាធិបតេយ្យ សម្រាប់តំណែងប្រធានាធិបតី កាលថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) ហើយលោកស្រីបានអំពាវនាវយ៉ាងខ្លាំងក្លាឲ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា និងប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់អំណាចជិះជាន់ នៅជុំវិញពិភពលោក ដោយបានបង្ហាញឲ្យឃើញនូវភាពផ្ទុយគ្នាស្រឡះពីលោក Donald Trump បេក្ខជនរបស់គណបក្សសាធារណរដ្ឋ។

ដោយចោទប្រកាន់លោក Trump ថា បានចុះញ៉មជាមួយជនប្រើអំណាចជិះជាន់ លោកស្រី Harris បាននិយាយថា៖ «នៅក្នុងការតស៊ូដ៏យូរអង្វែង រវាងលទ្ធិប្រជាធិបតេយ្យ និងរបបប្រើអំណាចជិះជាន់ ខ្ញុំដឹងច្បាស់ថា ខ្ញុំឈរនៅទីណា ហើយខ្ញុំដឹងថា សហរដ្ឋអាមេរិកមានជំហរបែបណា»។

នៅថ្ងៃចុងក្រោយ ហើយនិងត្រូវបានបរំពឹងទុកបំផុតនោះ យប់នៃមហាសន្និបាតរយៈពេល ៤ថ្ងៃ នៅទីក្រុង Chicago លោកស្រី Harris វ័យ ៥៩ឆ្នាំ បានប្រឹងប្រែងបង្ហាញពីភាពខុសប្លែករបស់ខ្លួនឯងទៅកាន់សាធារណជនអាមេរិក ខណៈដែលលោកស្រី និងលោក Trump វ័យ ៧៨ឆ្នាំ ចូលដល់ ១១សប្តាហ៍ចុងក្រោយនៃយុទ្ធនាការបោះឆ្នោតដ៏ស្វិតស្វាញរបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃពីអ្នកគាំទ្រប៉ាឡេស្ទីន ដែលបានខកចិត្តក្នុងការមិនទទួលបានកន្លែងនិយាយនៅឯមហាសន្និបាត លោក Harris បានប្ដេជ្ញាចិត្តនៅក្នុងសុន្ទរកថារបស់លោកស្រី ដោយការធានាសន្តិសុខដល់អ៊ីស្រាអែល នាំយកចំណាប់ថ្នូរចេញពីតំបន់ហ្កាហ្សាត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ និងបញ្ចប់សង្គ្រាម នៅក្នុងដែនដីប៉ាឡេស្ទីន។

អមដោយសំឡេងអបអរសាទរ លោកស្រីបានថ្លែងថា៖ «ឥឡូវនេះជាពេលវេលា ដែលត្រូវទទួលបានកិច្ចព្រមព្រៀងចំណាប់ថ្នូរ និងកិច្ចព្រមព្រៀងបទឈប់បាញ់ទាំងស្រុងហើយ»។ ហើយខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់លាស់ថា ខ្ញុំនឹងគាំទ្រជានិច្ចចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ហើយខ្ញុំនឹងតែងតែធានាថា អ៊ីស្រាអែលមានសមត្ថភាពការពារខ្លួន»។

តែលោកស្រីបានសង្កត់ធ្ងន់ថា៖ «អ្វីដែលបានកើតឡើង នៅហ្កាហ្សា ក្នុងរយៈពេល ១០ខែចុងក្រោយនេះ គឺរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរណាស់។ ជីវិតជនស្លូតត្រង់ជាច្រើន បានបាត់បង់ ហើយមនុស្សម្នាស្រេកឃ្លានដែលគ្មានសង្ឃឹមអ្វីសោះ បានភៀសខ្លួនទៅកាន់សុវត្ថិភាពម្តងហើយម្តងទៀត។ ទំហំនៃការរងទុក្ខ គឺគួរឲ្យតក់ស្លុតណាស់»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm