អ៊ុយក្រែន៖ ខ្លួនបានប្រើប្រាស់គ្រាប់បែកផលិតដោយអាមេរិក ដើម្បីវាយប្រហារគោលដៅ នៅតំបន់ Kursk របស់រុស្ស៊ី

2024/08/23 10:15:30 pm        57


កងទ័ពអាកាសអ៊ុយក្រែនបានបញ្ចេញវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) ដោយនិយាយថា ខ្លួនបានប្រើប្រាស់គ្រាប់បែក GBU-39 ផលិតដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីតាំងបញ្ជាការកងអនុសេនាតូចរុស្ស៊ី នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ជាកន្លែងដែលអ៊ុយក្រែនបានធ្វើការលុកលុយឆ្លងព្រំដែន។

ពាក់ព័ន្ធនឹងរួបភាពនោះ សារព័ត៌មាន Reuters អាចបញ្ជាក់ទីតាំង តាមរយៈប្លង់ដី ដើមឈើ និងផ្ទះសម្បែងដែលផ្គូផ្គងនឹងរូបភាពផ្កាយរណបនៃតំបន់នោះ។ តែយ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ អំពីកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតនោះឡើយ ហើយក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យថា តើអាវុធប្រភេទណាដែលត្រូវបានប្រើប្រាស់នោះ។

សូមបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់ទីក្រុងគីវ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក កំពុងផ្គត់ផ្គង់អាវុធដល់កងកម្លាំងអ៊ុយក្រែន ប៉ុន្តែបានដាក់កម្រិតលើរបៀប និងពេលវេលាដែលពួកគេអាចប្រើប្រាស់បាន នៅក្នុងប្រទេសរុស្ស៊ី ដោយសារមានការព្រួយបារម្ភថា ការវាយប្រហារបែបនេះ អាចនឹងជំរុញឲ្យមានការសងសឹកពីរុស្ស៊ី ដែលអូសទាញប្រទេសសមាជិករបស់អង្គការណាតូ (NATO) ឲ្យចូលទៅក្នុងសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm