
ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា នាវាចម្លងផ្ទុកសឺទែនប្រេង បានលិចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅកំពង់ផែ Kavkaz របស់រុស្ស៊ី ស្ថិកនៅតំបន់ភាគខាងត្បូង Krasnodar ក្រោយការវាយប្រហាររបស់អ៊ុយក្រែន ។
លោក Fyodor Babenkov គឺជាអភិបាលក្រុង Temryuk និយាយថា នាវាចម្លងផ្ទុកសឺទែនប្រេងចំនួន ៣០ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់អ៊ុយក្រែន និងបណ្តាលឲ្យអគ្គិភ័យកើតឡើងនៅលើនាវា ។
ប៉ុស្តិ៍ព័ត៌មានក្រៅផ្លូវការ Baza របស់បណ្តាញព័ត៌មានសង្គម Telegram រាយការណ៍ថា មនុស្ស ១៥នាក់ នៅលើនាវា ហើយពួកគេកំពុងបាត់ខ្លួន ក្រោយការវាយប្រហារ ។
អ៊ុយក្រែន នៅពុំទាន់បានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេលើឧបទ្ទេវហេតុមួយនេះ ។
ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ដោយលើកឡើងពីប្រភពក្រសួងដឹកជញ្ជូនរុស្ស៊ី បានរាយការណ៍ថា និយោជិកទាំងអស់នៅក្នុងកំពង់ផែ ត្រូវបានជម្លៀសចេញ ។
កម្លាំងការពារក្នុងស្រុក និយាយថា រថភ្លើងពិសេសដើម្បីពន្លត់ភ្លើងនេះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហតុ ។ មនុស្សជាង ១០០នាក់ បានចូលរួមពន្លត់អគ្គិភ័យនេះ ៕