ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ យោធិន​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ​នៅ​ស្រុក​មង្គល​បូរី

2021/04/27 09:59:58 am        29

បន្ទាយមានជ័យ​ ៖​ ដោយ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន ​ករណី​ទឹកជំនន់​ទឹកភ្លៀង ​ដែល​បាន​ហូរ​ធ្លាក់​ពី​ខាងលើ​ ពី​ខេត្តបាត់ដំបង ​និង​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ​បាន​បណ្តាល​អោយ​លិច​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥០​ហិកតា ​ស្ថិតនៅ​ភូមិ​ក្រ​មុ​ល និង​ភូមិ ចក​លិច ឃុំ រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ​ស្ថានភាព​ដោយ​ផ្ទាល់ ​និង​បាន​ចាត់តាំង​កម្លាំង​ចំនួន​៥០០​នាក់​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ចុះជួយ​ច្រូតស្រូវ​ដែល​លិច​ទឹក​ជូន​ប្រជាពលរដ្ឋ​។

នៅក្នុង​ប្រតិបត្តិការ​នោះ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ បំផុត ជាពិសេស គឺ​រឿង​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​នេះ ​ដែល​អាច​នឹង​បំផ្លិចបំផ្លាញ ​ទ្រព្យសម្បត្តិ និង​ ផលដំណាំ ខ្ទេច​គ្មាន​សល់​អ្វី​ឡើយ​បើ​យើង​ធ្វេសប្រហែស​។

ប្រជាពលរដ្ឋ​ពិតជា​មានការ​សប្បាយរីករាយ​ ដោយ​បាន​ឃើញ​កងកម្លាំង​ចុះជួយ​ទាន់​ពេលវេលា ដែល​អាច​ឱ្យ​ពួកគាត់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ ប្រមូល​ផល​ទុក​សម្រាប់​ហូប​ផង ​លក់​ខ្លះ​បាន​ថវិកា​សម្រាប់ ​ធ្វើឡើង​វិញ​ពេល​ទឹកជំនន់​ស្រក​ចុះ​។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​ប្រជាពលរដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ឯកឧត្តម ​មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥​ និង​មេបញ្ជាការ​កងពល ដែល​តែងតែ​យកចិត្តទុកដាក់​ចាត់តាំង​កម្លាំង​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ​គ្រប់​កាល​ទេសៈ ស័ក្តិ​សមជា​កងទ័ព​សម័យ​តេ​ជោ​សន្តិភាព​ពិតប្រាកដ​មែន​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm