មន្ទីរ​បញ្ចកោណ​បន្ត​ផ្អាក​ជើង​ហោះហើរ​ជម្លៀស​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/09/14 09:56:44 pm        509

​អាមេរិក៖ មន្ទីរ​បញ្ច​កោណ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រាល់​ជើង​ហោះ​ហើរ​ទាំងអស់​ដឹក​ជន​ភៀស​ខ្លួនអា​ហ្វ​ហ្គា​នី​ស្ថានមកកាន់​សហរដ្ឋអាមេរិក​ ត្រូវ​បាន​ផ្អាក​រយៈពេល​ ៧​ថ្ងៃ​បន្ថែម​ទៀតតាម​សំណើ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ដោយសារតែ​ករណី​ជំងឺ​កញ្ជ្រឹល​នៅ​មូលដ្ឋាន​ចំនួន​ ៣​ផ្សេងគ្នា​របស់​សហរដ្ឋ​អាមេរិក​។

អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ លោក John Kirby បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ករណី​ជំងឺ​កញ្ជ្រឹល​ចំនួន ៣​ករណី​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ ក្នុងចំណោម​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថានដែល​មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Dulles នៅ​រដ្ឋ Virginia។ លោក Kirby បាន​និយាយ​ថា ការ​បន្ថែម​ពេល ៧​ថ្ងៃ​ទៀត​នៃ​ការ​ផ្អាក​ជើង​ហោះហើរ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ចន្ទ ហើយ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​តាម​ដាន​ការ​ឆ្លង​ជំងឺ​។ លោក​និយាយ​ថា អ្នកជំងឺ​កំពុង​ត្រូវ​បាន​ដាក់​ដោយឡែក​ពី​គ្នា ហើយ​កំពុង​ទទួល​បាន​ការថែទាំ​ផ្នែក​សុខភាព​។ ការ​ពន្យារពេល ​៧​ថ្ងៃ​ទៀត​នេះ​បាន​បន្ថែម​ភាព​ស្មុគស្មាញ​ ដល់​អ្វី​ដែល​ជា​ដំណើរការ​លំបាក​រួច​ទៅ​ហើយ និង​ដំណើរ​ការដែល​ខកចិត្ត​សម្រាប់​ជន​ភៀសខ្លួន​ ដែល​ចាកចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​ព្យាយាម​ចូល​ទៅ​សហរដ្ឋអាមេរិក​។

អ្នក​ភៀសខ្លួន​រហូត​ដល់​ទៅ ១០,០០០​នាក់​កំពុង​ស្ថិតនៅ​ជំរំ​ដំណើរការ​បណ្ដោះអាសន្ន​មួយ​នៅ​មូលដ្ឋានទ័ព​អាកាស Ramstein ប្រទេស​អាល្លឺម៉ង់ ជា​កន្លែង​មាន​កំណត់​ត្រឹមតែ ១០​ថ្ងៃ​សម្រាប់​ការស្នាក់នៅ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​នេះ​។ អំឡុង​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ជម្លៀស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ក្រុម​មន្ត្រី​បាន​បញ្ជាក់​ថា ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​របស់​សហរដ្ឋ​អាមេរិក ​បាន​បំផ្ទុះ​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជាច្រើន​នាក់ ចេញពី​ក្រុម​ជាប់​ទាក់​ទង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន មុន​ពេល​ពួកគេ​អាច​វាយប្រហារ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​កា​ប៊ុល៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm