អ៊ីរ៉ង់ចង់ឲ្យភាពតានតឹងជាមួយអាមេរិកនិងអឺរ៉ុបធូរស្រាល និងទណ្ឌកម្ម ត្រូវបានដកចេញ

2024/08/23 11:03:06 pm        37

រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងព្យាយាមកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែរំពឹងថា ពួកគេនឹងដកទណ្ឌកម្ម និងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។

លោក បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ (Kyodo )ថា៖«នៅក្នុងសុន្ទរកថារបស់ខ្ញុំនៅចំពោះមុខសភា ខ្ញុំបានសង្កត់ធ្ងន់ថា វាជារឿងសំខាន់ណាស់ក្នុងការដកទណ្ឌកម្ម ជាពិសេស ទណ្ឌកម្មឯកតោភាគី តាមរយៈការពិភាក្សាដ៏ហ្មត់ចត់ ដោយយកចិត្តទុកដាក់ និងកំណត់ពេលវេលាជាក់លាក់ ខណៈពេលដែលគោរពគោលការណ៍ជាមូលដ្ឋានរបស់ប្រទេសនេះ។

នេះជាលើកទី១ ហើយដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្មី បាននិយាយទៅកាន់សារព័ត៌មានបរទេស ចាប់តាំងពីលោក ត្រូវបានតែងតាំងជាផ្លូវការឲ្យកាន់តំណែង បន្ទាប់ពីការអនុម័តរបស់សភា កាលពីថ្ងៃទី ២១ ខែសីហា។

យោងតាមអ្នកការទូតរូបនេះ ក្រសួងការបរទេសក្រោមការដឹកនាំរបស់លោក នឹងព្យាយាមកាត់បន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន និងស្តារទំនាក់ទំនងជាមួយអឺរ៉ុបឡើងវិញ ប្រសិនបើពួកគេបោះបង់ចោល «វិធីសាស្រ្តអរិភាព» ក្នុងការចូលរួមរបស់ពួកគេជាមួយទីក្រុងតេអេរ៉ង់ ហើយប្រឹងប្រែងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងដកទណ្ឌកម្ម។

លោក Araghchi គឺជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុនពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១។ នៅក្នុងបទសម្ភាសន៍នោះ លោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងទន្ទឹងរង់ចាំការកសាងទំនាក់ទំនងរបស់ទីក្រុង តេអេរ៉ង់ជាមួយទីក្រុងតូក្យូ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm