យ៉ាងហោចណាស់មនុស្ស១៤នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុងប្រទេសឥណ្ឌា ធ្លាក់ចូលទន្លេ នៅនេប៉ាល់

2024/08/23 11:06:50 pm        31

​នគរបាលតំបន់ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា រថយន្តក្រុងអ្នកដំណើរប្រទេសឥណ្ឌាមួយគ្រឿងដឹកមនុស្ស៤០នាក់ បានធ្លាក់ចូលទៅក្នុងទន្លេ Marsyangdi ប្រទេសនេប៉ាល់ ក្នុងស្រុក Tanahun នៅថ្ងៃថ្ងៃសុក្រនេះ ជាឧបទ្ទវហេតុលើកទីពីរក្នុងរយៈពេលជាងមួយខែមកនេះ។

លោក Kumar Neupane អ្នកនាំពាក្យកងកម្លាំងនគរបាលប្រដាប់អាវុធ បាននិយាយថា សោកនាដកម្មនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់។

ក្រុមបុគ្គលិកនៃកងកម្លាំងនគរបាលប្រដាប់អាវុធចំនួន៤៥នាក់ ដឹកនាំដោយលោក Madhav Paudel ស្នងការជាន់ខ្ពស់នគរបាល មកពីសាលាបណ្តុះបណ្តាលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ បានទៅដល់កន្លែងគ្រោះថ្នាក់ និងបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ។ 

រថយន្តក្រុងជួបឧបទ្ទវហេតុនេះ មកពីរដ្ឋ Uttar Pradesh កំពុងធ្វើដំណើរពីទីក្រុង Pokhara ទៅកាន់ទីក្រុង Kathmandu ។

រថយន្តក្រុង បានធ្លាក់ដល់ច្រាំងទន្លេ ខណៈក្រុមអ្នកជួយសង្គ្រោះត្រូវបានគេមើលឃើញ ចុះពីភ្នំដើម្បីទាញយកជនរងគ្រោះពីក្នុងរថយន្តក្រុងដែលធ្លាក់ដល់ច្រាំងទន្លេ។

ឧទ្ធម្ភាគចក្រ MI-17 ដែលដឹកក្រុមគ្រូពេទ្យ និងសម្ភារៈផ្គត់ផ្គង់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm