ក្រុមការងារមន្ទីរធនធានទឹក បូមទឹកជួយសង្រ្គោះស្រូវវស្សា ដែលរងផលប៉ះពាល់ក្រៀមស្វិតចំនួន ៨០០ហិកតា

2024/08/23 11:48:41 pm        1.3 K

មន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ បាន​ដឹកនាំក្រុមការងារ​ចុះធ្វើការ​ជួយអន្តរាគមន៍​បូមទឹក​សង្រ្គោះដល់ស្រូវវស្សា​របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្រៀមស្វិតដោយ​កត្តា​អាកាសធាតុ​រាំងស្ងួត​ចំនួន៨០០ហិកតា មានប្រជាពលរដ្ឋប្រមាណ១០៥០គ្រួសារ ស្ថិតនៅចំណុចភូមិកោគវត្ត ភូមិព្រៃធំ ឃុំចុងកាល់ និងភូមិជើងទៀន ភូមិកោគពង្រ ភូមិស្រែប្រាំង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ​ខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ដោយមើលឃើញពីបញ្ហាអាកាសធាតុនៅតែប្រឈម ពុំមាន​ភ្លៀងធ្លាក់គ្រប់គ្រាន់ នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តាមបណ្តាលក្រុងស្រុក​មួយចំនួន​នោះ​ជួប​បញ្ហារាំងស្ងួត​ លោក​បាន​បញ្ជូន​គ្រឿងចក្រ ​និងម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០៤គ្រឿង ចុះ​អន្តរាគមន៍​បូមទឹក​ ដើម្បី​ជួយ​សង្រោះ​ដល់​ស្រូវ​រដូវវស្សារបស់​ប្រជាពលរដ្ឋ ដែលកំពុង​ជួប​ប្រទះ​គ្រោះរាំងស្ងួត ​លើដំណាំ​ស្រូវវស្សាចំនួន ៨​០០ហិកតា ដែល​អូសប្រភពទឹកពីតំបន់​អាងទឹកស្ទឹងស្រែង១ ។

លោកបន្តថា​ បញ្ហាជួបប្រទះគ្រោះរាំងស្ងួត​លើ​ដំណាំស្រូវរបស់​ប្រជាពលរដ្ឋនោះ​មិន​ប្រឈម​ណាស់​ណា​ប៉ុន្មាន​នោះទេ​ ដោយតំបន់ខ្លះ​មាន​ប្រភព​ទឹក ​និង​តំបន់ខ្លះ​នៅឆ្ងាយពីប្រភព​ទឹក​មិនអាច​ទៅ​ដល់​ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់ខ្លះៗ​វិញនោះ ​វានឹងមានការ​លូតលាស់​ដូច​ធម្មតា​វិញ​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        145
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm