រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទទួល​អំណោយ​ពីសប្បុរសជន ដើម្បី​យក​បន្ត​ចែកជូនកងកម្លាំងតាមព្រំដែន

2021/09/15 12:34:16 am        331


​ភ្នំពេញ៖ ​អភិបាលរាជធានីភ្នំពេញ ទទួលថវិកា និងស្បៀងពីក្រុមហ៊ុនឯកជន ដើម្បីនាំយក​ទៅ​ចែក​ជូន​កងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និង​តំបន់​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ទទួល​អំណោយជាថវិកា និងស្បៀងអាហារ​មួយ​ចំនួន​ពីក្រុមហ៊ុន​ឯកជន ដើម្បី​នាំ​យកអំណោយ និង​ស្បៀង​អាហារទាំងនេះ​ទៅសួរសុខទុក្ខ និង​ផ្តល់​ជូន​ដល់​កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីជាការ​ចូលរួម​នាឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

​ពិធី​ប្រគល់ និងទទួលអំណោយនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោម​វត្ត​មាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក​ឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុម​ហ៊ុន វីរៈ​ប៊ុនថាំ នៅសាលារាជធានីភ្នំពេញ។

​ក្នុង​នាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានថ្លែងអំណរគុណ​យ៉ា​ង​ជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ សួរ វីរៈ អគ្គនាយ​ក​ក្រុម​ហ៊ុន វីរៈប៊ុនថាំ ដែល​បាន​ឧបត្ថម្ភ​ថវិកា ចំនួន២០,០០០,០០០រៀល អង្ករចំនួន ២តោន មីចំនួន ៣០០កេសតូច ត្រីខ ចំនួន២០០កេសតូច ជូន​រដ្ឋបាល​រាជ​ធានី​ភ្នំ​ពេញ​ក្នុង​ដំណើរចុះសួរសុខទុក្ខកងកម្លាំង ដែល​កំពុង​ឈរ​ជើង​ប្រចាំការ​នៅ​តំបន់​ប្រា​សាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០២១ខាងមុខនេះ។

​ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែក​​លើក​ទឹ​ក​ចិត្តដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានខិត​ខំការពារ​ខ្សែ​បន្ទាត់​ព្រំដែន និងពង្រឹង​ខឿន​ការ​ពារ​ជាតិ​ឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទ៤ របស់​រាជ​រដ្ឋាភិ​បាលកម្ពុជា ក្រោម​ការ​ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm