តាមរយៈគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ កម្មការិនីម្នាក់សល់លុយខ្ទង់ពាន់ដុល្លារក្រោយការសម្រាលកូន

2024/08/24 02:03:32 am        147

ភ្នំពេញ ៖ កម្មករជាស្ត្រីមានផ្ទៃពោះលើកឡើងថា ក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន ជាពិសេសការបង្កើនប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និង កូនមានអាយុក្រោម២ឆ្នាំ ដែលធ្វើឱ្យពួកគាត់មិនបាច់ចំណាយប្រាក់ ព្រមទាំងសល់លុយខ្ទង់ពាន់ដុល្លារពេលសម្រាលកូនទៀតផង។  

អ្នកស្រី ឆម សុភា អាយុ៣៣ ឆ្នាំ ជាកម្មការិនីរោងចក្រសេងយ៉ុង លើកឡើងថា បណ្ណសមាជិក បសស និងការឧបត្ថម្ភសាច់ប្រាក់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ធ្វើឱ្យអ្នកស្រី មិនបាច់ចំណាយលុយជាងពាន់ដុល្លារ ដែលបានត្រៀមទុកសម្រាប់ការសម្រាលកូន នោះឡើយ។ 

អ្នកស្រីថ្លែងថា៖«ការសម្រាលកូនរបស់ខ្ញុំបើសិនជាអត់មាន ប.ស.ស. អស់ប្រហែលជាជាង១ពាន់ តែដល់ពេលយើងមាន បសសគឺយើងអាចចំណេញបានជាង១ពាន់ហ្នឹងមកវិញ ដោយសារយើងមាន ប.ស.ស. គឺរដ្ឋាភិបាលគាត់ជួយក្នុងការចំណាយផ្សេងៗ តាំងពីយើងពិនិត្យផ្ទៃពោះ រហូតដល់យើងសម្រាល យកកូនទៅចាក់វ៉ាក់សាំងផ្សេងៗ និងក្រោយពេលសម្រាល»។

កម្មការិនីមកពីខេត្តពោធិ៍សាត់រូបនេះបានប្រាប់ថា មិនត្រឹមតែមិនបាច់ចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត សម្រាប់ការសម្រាលកូន១នាក់ ខណៈមុនពេលសម្រាលកូន អ្នកស្រីក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ ទៀតផង។ អ្នកស្រីថា បើគ្មាន ប.ស.ស.ទេ អ្នកស្រីត្រូវចំណាយលើការសម្រាលកូនរហូតដល់ជាង១ពាន់ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ប.ស.ស. បានជួយឱ្យអ្នកស្រីមិនអស់ប្រាក់ ហើយថែមទាំងសល់ប្រាក់នោះវិញ។ 

អ្នកស្រីប្រាប់ថា៖«ការវះកាត់ ការចាក់វ៉ាក់សាំង ការពិនិត្យផ្ទៃពោះអីគឺរាជរដ្ឋាភិបាល គាត់ជួយចេញ។ និយាយពីការជាក់ស្តែងបើយើងអត់មាន ប.ស.ស. យើងត្រូវការចំណាយច្រើន បើការចំណាយប្រហែលជាជាង១ពាន់ ដោយសារការសម្រាលបើសិនជាដូចប្អូនសម្រាលដោយការវះកាត់ គឺអស់ថ្លៃមុខកាំបិតផង អស់ថ្លៃបន្ទប់ ទៅពេទ្យផង អនាម័យផង ការហូបចុកចឹងគឺចំណាយអស់ច្រើន»។

ស្ត្រីសំបុរស្រអែមមានកូន២នាក់រស់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវនិយាយថា មិនត្រឹមតែអត្ថប្រយោជន៍ក្នុងការសម្រាលកូននោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបណ្តាញទឹក ភ្លើង នៅតាមបន្ទប់ជួល ក៏ជាការជួយសម្រាលបន្ទុកចំណាយឱ្យអ្នកស្រីអាចសន្សំលុយបានខ្លះបន្ថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាមានការកើនឡើងជាបន្តបន្ទាប់ពី១ឆ្នាំទៅ១ឆ្នាំ។ 

អ្នកស្រីនិយាយថា៖«ធូរច្រើនបងដោយសាររដ្ឋគាត់ជួយចឹងធូរព្រោះអី បើយើងគិតទៅពីដើមឡើយ យើងអត់ប្រើភ្លើងរដ្ឋអ៊ីចឹង គឺចំណាយអស់ច្រើន ដូចថា គុណនឹង២អ៊ីចឹងណា»។ 

ប្តីរបស់កម្មការិនី ឆម សុភា លោក ណឹម ប៊ី អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. និងការឧបត្ថម្ភផ្សេងៗទៀត ពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ 

លោកថា៖«បានធូរស្រាលច្រើន ហើយបានគ្រាន់ព្រោះអីបានខាងបសសជួយគាត់ជួយឧបត្ថម្ភចឹងទៅ ជីវភាពយើងក៏អត់ខ្វះខាតដែរ ចឹងវាអាចថាធូរមួយកម្រិតធំ ។ អត់មាន ប.ស.ស. ជួយ ពិបាកទាំងអស់ យើងប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង និងថវិកាផ្ទាល់ខ្លួន ចឹងស្អីក៏ត្រូវការចំណាយ ហើយយើងត្រូវការបញ្ចេញនូវលុយផ្ទាល់ខ្លួនឯងទាំងអស់ ចឹងខ្វះខាតច្រើនមែនទែន»។

សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះ ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។

ដំណាក់កាលទី២ នៅពេលសម្រាល នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលបន្ថែមទៀត។ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំនឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន៧លើក។ លើសពីនេះស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ៣០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយ បានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗ ជាច្រើនទៀត។ គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស.

​ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាព មាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោល នយោបាយ ជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm