
កំពង់ធំ៖ កុមារអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ បន្តចាក់វ៉ាក់សាំងដូសទី២ មុនបើកឲ្យដំណើរការសាលារៀន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
កុមារអាយុក្រោម ១៨ឆ្នាំ បន្តចាក់វ៉ាក់សាំដូសទី២ ដើម្បីត្រៀមចូលរៀនឡើងវិញ។ ក្រុមកុមារលើកឡើងថា ការចាក់វ៉ាក់សាំងនេះ បានជួយការពារសុខភាពសាធារៈទាំងអស់គ្នា! បើទោះបីជាយ៉ាងនេះ ក្តីក្រុមកុមារ នៅតែអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងសូមអំពាវនាវ ដល់កុមារទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នាៗ ដើម្បីការពារសុខភាពរបស់ខ្លួន គ្រួសារ និងសង្គម។
តាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាយុ១៨ឆ្នាំឡើងលើកទី១ មានចំនួន ៤០៥.៦៨៤នាក់, លើកទី២ បានចំនួន ២៣៥.០៤៦នាក់។ កុមារអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំចាក់ដូសទី១បានចំនួន ៨០.៧៨៧នាក់៕




