អគ្គលេខាធិការ UN ជំរុញឲ្យមានការធានាសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងតំបន់សង្គ្រាម

2024/08/24 08:37:32 pm        39

អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការ UN លោក អង់តូញ៉ូ ហ្គុយតឺរេស(Antonio Guterres) មានការព្រួយបារម្ភអំពីព្រឹត្តិការណ៍ថ្មីៗជាច្រើន នៅឯរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សា( Zaporizhzhia) នៅភាគអាគ្នេយ៍អ៊ុយក្រែន និងរោងចក្រថាមពលនុយក្លេអ៊ែរ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី ដោយជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ធានាសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ។ 

កាលពីព្រឹកថ្ងៃសុក្រ រោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សា បានប្រកាសថា ខ្សែផ្គត់ផ្គង់ថាមពលវ៉ុលខ្ពស់របស់រោងចក្រ ត្រូវបានបិទម្តង ហើយរោងចក្រនេះ កំពុងត្រូវបានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញថាមពលបម្រុង ដែលនៅសល់តែមួយគត់របស់ខ្លួននោះ។

រោងចក្រ បាននិយាយថា ខ្សែដែលធ្លាប់បានកាត់ចេញ គឺស្ថិតក្រោមការថែទាំ ហើយបានតភ្ជាប់ឡើងវិញនៅម៉ោង១៥:៣០។

ការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះ លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការអង្គការសហប្រជាជាតិថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្ញុំចង់និយាយថា ខ្ញុំគិតថា អ្នកគ្រប់គ្នា គួរតែព្រួយបារម្ភអំពីការមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ នៅកណ្តាលតំបន់សង្រ្គាម ហើយបច្ចុប្បន្នគ្រោះថ្នាក់ដល់រោងចក្រទាំងពីរនេះ នៅក្នុងវត្តមាននៃតំបន់សង្គ្រាម។ នោះហើយបានជាយើងតាំងពីដើមដំបូងមកសុំឲ្យភាគីពាក់ព័ន្ធធានាចំពោះបញ្ហានេះ ដោយមានអ៊ុយក្រែននិងរុស្ស៊ី ដើម្បីធានាសុវត្ថិភាពនិងការការពាររោងចក្រថាមពលទាំងនេះ និងមានកិច្ចសហប្រតិបត្តិការពេញលេញជាមួយសហការីរបស់យើងនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm