កូន​ខ្មែរ​នៅ​អាមេរិក ១​រូប​ចង់​ជួយ​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2021/09/15 04:54:42 pm        168

​បាល់ទះ​៖ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា កីឡាការិនី​បាល់ទះ​ខ្មែរ​នៅ​អាមេរិក Brittany Melirachana Soun បានបង្ហាញ​ពី​ការចង់​មក​ចូលរួម​ជាមួយ​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​ជម្រើសជាតិ​កម្ពុជានៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​តាម​ការជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹងថា កីឡាការិនី​មាន​ឪពុកម្ដាយ​ជា​ខ្មែរ និង​កើត​លើ​ទឹកដី​អាមេរិក​រូបនេះ បាន​ស្ម័គ្រចិត្ត​ជួយ​ក្រុម​បាល់ទះ​នារី​ឆ្នេរ​ខ្សាច់​ជម្រើសជាតិ​កម្ពុជា ជាពិសេស​គឺ​ក្នុងការ​ត្រៀមខ្លួន​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣។ ​តាម​ការបញ្ជាក់​របស់​សហព័ន្ធ បច្ចុប្បន្ន Brittany Melirachana មាន​វ័យ ១៦​ឆ្នាំ និង​កម្ពស់ ១,៨០​ម៉ែត្រដែលជា​សមាជិក​ក្រុម​បាល់ទះ​ក្នុង​សាល Varisity Campolindo High School និង​ជា​សមាជិក​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់ Kleos Beach Volleyball Club, Elite Development Program 1។​

​យុវតី​ដ៏​ស្រស់ស្អាត​រូបនេះធ្លាប់​ឈ្នះ​ពានរង្វាន់​មួយចំនួន ដូចជា​ពានរង្វាន់ 2019 California Interscholastic Federation Northern Regional Champion, Division 1, ពានរង្វាន់ 2019 California State Champion Finalist, Divison 1, ពានរង្វាន់ 2019 Campolindo High School JV Coaches Award និង​កាលពី​ថ្មីៗនាង​ទើប​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ 2021 Haft Moon Bay AVP U16 Beach Volleyball Tournament Finalist។​ ​ជាមួយ​ការចង់​មក​ប្រកួត​តំណាង​ប្រទេស​កំណើត​របស់​ឪពុកម្ដាយ​ខ្លួន​នេះដែរ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាក៏បាន​បើកភ្លើង​ខៀវ​ស្វាគមន៍​ដោយ​ក្ដី​រីករាយ ដោយ​សហព័ន្ធ​បើកចំហរ​ដល់​កូន​ខ្មែរដែលមាន​សមត្ថភាព​ទាំង​ក្នុង និង​ក្រៅប្រទេស​មកជួយ​ដល់​ក្រុម​ជម្រើសជាតិ មិន​ថា​បាល់ទះ​ក្នុង​សាល​ ឬបាល់ទះ​ឆ្នេរ​ខ្សាច់​នោះទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm