ក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រឆាំងភេរវកម្មរបស់ខ្លួន បានចាប់ខ្លួនក្រុមភេរវកររដ្ឋឥស្លាម (IS) ចំនួន ១៤នាក់ នៅក្នុងខេត្តចំនួន៤ នៃប្រទេសនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា៖«ភេរវករ បានចូលប្រទេសអ៊ីរ៉ង់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងការប៉ុនប៉ងធ្វើប្រតិបត្តិការភេរវកម្ម» ដោយបន្ថែមថា «ភេរវករ» ទាំងនោះ ត្រូវបានដឹកនាំដោយក្រុម IS-Khorasan របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។
ក្រសួង បានបញ្ជាក់ថា ក្រុម«ភេរវករ»ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Tehran, Alborz, Fars និង Khuzestan ដោយពាក់កណ្តាលនៃពួកគេ ត្រូវបានឃុំខ្លួននៅខេត្ត Fars។
ក្រសួងបាននិយាយថា លទ្ធផលនៃការស៊ើបអង្កេត និងសួរចម្លើយ នឹងត្រូវប្រកាសនៅពេលក្រោយ។
ក្រុម IS-Khorasan គឺជាសាខាក្នុងតំបន់របស់ IS ដែលសកម្មនៅអាស៊ីកណ្តាល ភាគច្រើននៅប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។