កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកោតសរសើរដល់មីស៊ីលដ្រូនបង្កើតថ្មីរបស់អ៊ុយក្រែន ដែលនឹងធ្វើឲ្យសង្រ្គាមងាកទៅខាងរុស្ស៊ីវិញ ហើយលោកបាននិយាយទៀតថា ប្រតិបត្តិការសឹកនៅតំបន់ Kursk គឺដើម្បីការពាររុស្ស៊ីពីការវាយប្រហារតំបន់ Sumy ។

ស្របពេលដែលអ៊ុយក្រែនប្រារព្ធខួប ៣៣ឆ្នាំនៃឯករាជ្យក្រោយសម័យសូវៀត លោក Zelenskiy និយាយថា អាវុធថ្មី Palianytsia មានល្បឿនលឿន និងកម្លាំងខ្លាំងជាងយានដ្រូនផលិតក្នុងស្រុកដែលមកទល់នឹងពេលនេះទីក្រុងគីវ បានប្រើប្រាស់ ដើម្បីវាយបកលើប្រទេសរុស្ស៊ី វាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងមូលដ្ឋានទ័ពអាកាសរបស់ពួកគេ ។
លោក Zelenskiy បញ្ជាក់ថា អាវុធថ្មីរបស់អ៊ុយក្រែន ត្រូវបានប្រើប្រាស់សម្រាប់វាយប្រហារដោយជោគជ័យលើគោលដៅនៅរុស្ស៊ី ប៉ុន្តែលោកពុំបាននិយាយពីទីន្លែងណាមួយនោះទេ ។

លោកបានជំរុញផងដែរឲ្យសម្ព័ន្ធមិត្តទីក្រុងគីវ អនុញ្ញាតឲ្យលោកប្រើប្រាស់អាវុធលោកខាងលិច វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដូចជាការវាយប្រហារលើមូលដ្ឋានទ័ពអាកាសដែលប្រើប្រាស់ដោយយន្តហោះចម្បាំងរុស្ស៊ី ៕
