រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជីវភាពប្រជាពលរដ្ឋ និងការប្រកួតប្រជែង

2024/08/25 06:27:45 pm        240

រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានៅក្នុងរយៈពេលពេញមួយឆ្នាំនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកាន់តែ មានភាពសកម្ម សំដៅជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

នៅក្នុងរយៈពេលពេញមួយឆ្នាំ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដធំៗជាច្រើន ដូចជា៖ “ព្រែកជីកហ្វូណនតេជោ, អាកាសយានដ្ឋានអន្តរជាតិតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត, ការពង្រីកសមត្ថភាពកំពង់ ផែទឹកជ្រៅខេត្តព្រះសីហនុ, ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូគ្រប់ប្រភេទ ព្រមទាំងស្ពានអាកាស និងស្ពានកាត់ទន្លេមួយ ចំនួនទៀត នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។ រាជរដ្ឋាភិបាលក៏កំពុងរៀបចំចរចាជាមួយវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធផ្លូវដែកនៅកម្ពុជា។ ចំណែកពាក់ព័ន្ធការកសាងផ្លូវវិញ, រាជរដ្ឋាភិបាលបាននិងបន្តជំរុញកសាង, ជួសជុល, ថែទាំ និង កែលម្អ ផ្លូវជាតិ, ផ្លូវខេត្ត, ផ្លូវលំ-ជនបទ និងផ្លូវក្រវាត់ព្រំដែនជាបន្តបន្ទាប់។

ជុំវិញការការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះដែរ, លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ ផ្គត់ផ្គង់នៅកម្ពុជា បាននូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានកំពុងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ដ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺមានសារៈសំខាន់ ព្រោះកាលណាយើង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បណ្តប់គ្រប់គ្រាន់ កម្ពុជានឹងអាចទាក់ទាញវិនិយោគិនបន្ថែម ដែលជាលំហូរសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច របស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា, ក្រៅពីគម្រោងខាងលើ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ បានកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកសាង ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធរំដោះទឹកនៅទូទាំងប្រទេស ដែលផ្តល់ផលប្រយោជន៍ជាច្រើន ជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសកសិករ, ដោយមានគម្រោងសំខាន់ៗជាច្រើន៕ អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm