សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ការ​រៀន​លេង​កីឡា​ក្នុង​ដំណាក់​កាល​កូ​វីដ​-១៩

2021/09/15 10:29:05 am        206

​ស៊ីហ្គេម៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការជំរុញ​ឲ្យ​វិស័យ​កីឡាត្រូវ​រៀន​លេង​កីឡាក្នុង​ដំណាក់​កាល​កូ​វីដ​-១៩ ជាច្រើន​ឆ្នាំ​បន្ដ​ទៀត ដូច​ទៅ​នឹង​វិស័យ​ផ្សេងៗ​ដែល​មាន​ចរិត​ដូច​ៗ​គ្នា។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​មានប្រសាសន៍​បែបនេះនៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា កូ​វីដ​បាន​បំផ្លាញ​នូវ​របៀបរបប​ដែល​បន្សល់ទុក​ពី​ដូនតា​រ៉ាប់​លាន​ឆ្នាំ​មកហើយ ដោយ​តម្រូវ​ឲ្យ​យើង​អង្គុយ​ឆ្ងាយ​ពីគ្នា​យ៉ាងតិច ១​ម៉ែត្រ​កន្លះ ពាក់​ម៉ាស់ ធ្លាប់​ដាក់​មនុស្ស​ច្រើន តែ​ដាក់​មនុស្ស​តិច ដល់ពេល​ខាងមុខ ក៏ត្រូវ​រៀន​លេង​កីឡា​ក្នុងដំណាក់កាល​កូ​វីដ ត្រូវ​រៀន​លេងរបៀ​ប​ម៉េច ត្រូវ​រស់​រស់នៅ​ជាមួយ​កូ​វីដ​ច្រើន​ឆ្នាំ​ទៅមុខទៀត គ្រប់​វិស័យ​ទាំងអស់។​ ​សម្ដេច​បន្ថែមថា ប្រហែល​មានតែ​វិស័យ​កសិកម្ម​ប្រពៃណី​ខ្លះ​ប៉ុណ្ណោះដែល​មិនសូវមាន​ការប្រែប្រួល តែ​វិស័យ​ផ្សេងៗ ទាំង​វិស័យ​ឧស្សាហកម្ម វិស័យ​សេវា ពិសេស​វិស័យ​កីឡាសុទ្ធតែ​មា​នក​ការប្រែប្រួល ដែល​តម្រូវ​ឲ្យ​រស់​នៅតាម​គន្លង​ថ្មី។​

​គួរ​ដឹងថា កាលពី​ថ្មីៗរាជរដ្ឋាភិបាល​កម្ពុជាក៏បាន​ចេញ ស​.​ជ​.​ណ អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើសជាតិ​បើក​ការ​ហ្វឹកហាត់​ឡើងវិញ​ផងដែរ តែ​ត្រូវគោរព​យ៉ាង​ម៉ឹងម៉ាត់តាម​គោលការណ៍​បិទ​ខ្ទប់​ហ្វឹកហាត់ គោរព​វិធានការ​សុខាភិបាល ហើយ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ទាំងអស់មិន​អនុញ្ញាត​ឲ្យ​ចេញ​-​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​នោះទេ ទោះបី​មានការ​ចាក់​វ៉ាក់សាំង ២​ដូ​ស ឬ ៣​ដូ​ស​ហើយក៏​ដោយ។​ ​បច្ចុប្បន្ន​ស្ថាបន​អាណាព្យាបាល​កីឡា ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុងធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការរៀបចំ​ការប្រមូល​ផ្ដុំ​លក្ខណៈ​បិទ​ខ្ទប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏ដូចជា​តាម​ទីតាំង​សុវត្ថិភាព​​មួយចំនួនតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេលខាងមុខ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm