Man United បើកឆាក UCL ចាញ់​ ខណៈ Bayern បន្ត​ឈ្នះ Barcelona ឯ Lukaku បន្ត​រក​គ្រាប់​បាន​ឱ្យ Chelsea

2021/09/15 05:48:00 pm        76

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បើក​ទំព័រ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​នេះជាមួយ​នឹង​បរាជ័យ​នៅ​ទឹកដី​ស្វ៊ី​ស Young Boys ២-១​។ ​​ថ្វីបើ Cristiano Ronaldo បើក​រក​បាន​គ្រាប់​នាំមុខ​តាំងពី​នាទី​ទី១៣ តែ​ក្រុម​របស់​លោក Ole Gunnar Solskjaer ក៏​បាត់បង់ Aaron Wan Bissaka មុន​ចប់​វគ្គ​ទី​១​។

Young Boys ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៦៦ ដោយ Nicolas Ngamaleu និង​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩០+៥ ដោយ Jordan Siebatcheu​។ ​ងាក​មក​ជំនួប​រវាង​ក្រុម​យក្ស​ទាំងពីរ Bayern Munich បាន​លើកទ័ព​ទៅយក​ ៣​ពិន្ទុ​ពី​ទឹកដី Barcelona ដោយ​លទ្ធផល ៣-០​។ ​ជាថ្មីទៀត Robert Lewandowski នៅតែ​បន្ត​ស៊ុត​បញ្ចូល​ទី​បាន​ដោយ​រកបាន​ ២​គ្រាប់​ក្នុងការ​ប្រកួត​បន្ទា​ប់​ពី Thomas Muller ជា​អ្នក​រកបាន​គ្រាប់​នាំមុខ​ដំបូង​។ ​ងាក​មក​តោ​ខៀវ Chelsea បានចាប់ផ្តើម​ដំណើរ​ការពារ​ជើងឯក​របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១-០ នៅ Stamford Bridge លើ​ក្រុម​ភ្ញៀវ​រុស្ស៊ី Zenit Petersburg​។

​​មួយ​គ្រាប់​នេះ​សំរេច​ដោយ​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku នៅ​នាទី​ទី៦៩​។ ​ចំណែក​សេះបង្កង់ Juventus ទីបំផុត​រកបាន​ជ័យជំនះ​ដំបូង​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ ​ដោយ​យកឈ្នះ​នៅ​ទឹកដី Malmo FF ៣-០​។ ​បី​គ្រាប់​ដោយ​កីឡាករ ៣នាក់​រួមមាន Sandro, Paulo Dybala និង Alvaro Morata​។​ ​លទ្ធផល​ផ្សេងទៀត​កាលពី​យប់មិញ​ផងដែរ​រួមមាន Sevilla ធ្វើ​អ្វី Salzburg មិនបាន បាន​ត្រឹម​ស្មើ​ក្នុង​ទឹកដី​ខ្លួនឯង ១-១ ខណៈ Villarreal ក៏​ស្មើគ្នា​នឹង Atalanta ២-២ ឯ Dynamo Kiyv ក៏​ស្មើគ្នា​នឹង Benfica ១-១ និង Lille ក៏​ស្មើគ្នា​នឹង Wolfsburg ០-០ ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm