ថៃ បង្កើនការទប់ស្កាត់ការរាលដាលនៃជំងឺអុតស្វា ក្រោយរកឃើញមួយករណីក្នុងប្រទេស

2024/08/25 10:43:58 pm        799

ប្រទេសថៃ បានបង្កើនការឃ្លាំមើល និងវិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសជំងឺអុតស្វា ឬហៅថាជំងឺអឹមផក (Mpox) បន្ទាប់ពីបានបញ្ជាក់ពីករណីដំបូងរបស់ខ្លួននៃវីរុស ខ្លេដ ១ប៊ី (Clade 1b) ដែលអាចចម្លងបានខ្ពស់។ អ្នកឆ្លងគឺជាបុរសជនជាតិអ៊ឺរ៉ុបវ័យ ៦៦ឆ្នាំ ដែលពីមុនបានធ្វើដំណើរទៅទ្វីបអាហ្រ្វិកមុនពេលចូលក្នុងប្រទេសថៃកាលពីសប្តាហ៍មុន។ នេះជាករណីដំបូងហើយដែលបានបញ្ជាក់ថាជាវីរុសប្រភេទ ខ្លេដ ១ប៊ី នៅអាស៊ី។

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃ បុរសនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ។ មន្ត្រីម្នាក់របស់នាយកដ្ឋា DDC បាននិយាយថា អ្នកឆ្លងនោះបានទៅដល់ថៃកាលពីថ្ងៃទី១៤ ខែសីហា តាមជើងហោះហើរតភ្ជាប់ពីមជ្ឈិមបូព៌ា ដោយបន្ថែមថា មន្ត្រីបានបញ្ជូនក្រុមមួយដើម្បីពិនិត្យមើល និងតាមដានបុគ្គលចំនួន ៤៣នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺនោះ។

ក្រៅពីថៃ ប្រទេសផ្សេងទៀតនៅអាស៊ីក៏បានរាយការណ៍ករណីឆ្លងក្នុងខែនេះដែរ។ ប៉ាគីស្ថាន និងហ្វីលីពីន បានប្រកាសថារកឃើញករណីមួយនៃប្រភេទ ខ្លេដ២ (Clade II) កម្រិតស្រាល។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ជំងឺអឹមផក ដែលពីមុនត្រូវបានគេស្គាល់ថាជាជំងឺអុតស្វា គឺជាភាពអាសន្នសុខភាពជាអន្តរជាតិ ដោយបង្កើនការជូនដំណឹងពីលទ្ធភាពនៃការឆ្លងរាលដាលទូទាំងពិភពលោក។

ទិន្នន័យរបស់ WHO បង្ហាញថា ក្នុងពេល ៦ខែកន្លងមកនេះ អាហ្រ្វិកគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលមានជាង ៣.០០០ករណី និងមានអ្នកស្លាប់ចំនួន ២៣នាក់ត្រូវបានរាយការណ៍។ ទ្វីបអាមេរិកបានឃើញករណីជាង ២.០០០ករណីក្នុងរយៈពេលដូចគ្នា ខណៈអឺរ៉ុប បានរាយការណ៍តែជាង ៨០០ ករណីប៉ុណ្ណោះ។ នៅទូទាំងពិភពលោក ជំងឺអឹមផក ត្រូវបានរាយការណ៍ក្នុងរដ្ឋសមាជិកចំនួន១២១ នៅទូទាំងតំបន់ទាំងប្រាំ៦ របស់ WHO។ គិតត្រឹមខែកក្កដាឆ្នាំនេះ ករណីដែលបានបញ្ជាក់ជិត ១០៣.០០០ត្រូវបានរាយការណ៍ រួមទាំងអ្នកស្លាប់ចំនួន ២២៣នាក់៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        11
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm