ប្រមុខការពារជាតិកម្ពុជា រម្លឹកដល់កងទ័ពថា ត្រូវការពារឲ្យបានដាច់ខាត​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់

2024/08/26 04:48:27 pm        309

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើន​រម្លឹក​ដល់​នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់​ត្រូវ​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស និងត្រូវ​ទប់​ស្តាត់​ឲ្យខាងតែបានចំពោះជនទាំងឡាយណាដែលប៉ុនប៉ងធ្វើឲ្យប្រទេសមានចលាចល និង​អសន្តិសុខ​ជាតិ​បើ​ទោះបីជាតម្លៃណាក៏ដោយនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន នៅកងពលធំអន្តរាគមន៍លេខ២កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៤នេះ ប្រមុខ​ការពារ​ជាតិ​កម្ពុជា​​ បានលើកឡើងពីការប៉ុនប៉ងបង្កចលាចល របស់ក្រុមជ្រុលនិយម មួយក្តាប់តូច ដែល​មាន​បំណង ញុះញ៉ុង ធ្វើឲ្យបាត់បង់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ធ្វើឱ្យរាំងស្ទះដល់​ដំណើរ​ការ​អភិវឌ្ឍន៍ ក្នុងពេលដែលប្រទេសជាតិកំពង់មានសុខសន្តិភាព «ដែលទង្វើនេះ យើងទាំងអស់​គ្នា​ជា​កង​យោធពលខេមរភូមិន្ទត្រូវចូលរួម ទប់ស្កាត់ ដើម្បីការពារសុខសន្តិភាព ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ដាច់​ខាត​ទោះបី ក្នុងតម្លៃណាក៏ដោយ »។

យ៉ាងណាក៏ដោយនៅក្នុងឱកាសចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងកងពលធំអន្តរាគមន៍លេខ ២នៅកងពលធំអន្តរាគមន៍លេខ២ក៏បានរំលេចអំពីស្នាដៃ និង​ការ​ចូលរួម ចំណែករបស់កងយោធពលខេមរភូមិន្ទទាំងអស់ក្នុងកិច្ចការពារជាតិ និងរួមចំណែក​កសាង​ជាតិ​ឲ្យកាន់តែ រីកចម្រើនបន្ថែមទៀតផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា«ការរីកចម្រើនរបស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់កងយោធពលខេមរភូមិន្ទ ក្នុងការថែរក្សា និង ការពារសន្តិភាព »។ ហើយនាយឧត្តមសេនីយ៍ ក៏បាន​ផ្តាំ​ផ្ញើ​ដល់​កង​ពលធំអ​ន្តរាគមន៍​លេខ​២​ត្រូវ​បន្ត​កសាងកម្លាំងទាំងអស់«ឲ្យមានឧត្តមគតិស្មោះត្រង់ចំពោះជាតិមាតុភូមិ មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការការពារសុខ សន្តិភាព បានរឹងមាំ ការពារបូរណៈភាពទឹកដី និងការពាររាជ​រដ្ឋាភិបាល​ដែល​កើតចេញពីឆន្ទៈប្រជាជនតាមរយៈការបោះឆ្នោត និងការពារ​នូវ​រាល់​សមិទ្ធ​ផល​សង្គម​ជាតិ​។ ត្រូវទប់ស្កាត់អោយខាងតែបាន និងទាន់ពេលវេលារាល់ ជនអគតិដែលមាន​គោល​បំណង​ផ្ដួល​រំលំ រាជរដ្ឋាភិបាលទោះអស់តម្លៃណាក៏ដោយ»។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ទៀ សីហា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹក​នាំ​កង​ពល​ត្រូវ​យក​ចិត្ត​ទៅ​ដាក់​លើក​កម្ពស់គុណភាពការងារអប់រំចិត្តសាស្ត្រ ជំនាញវិជ្ជាជីវៈផ្សព្វផ្សាយអប់រំ ច្បាប់ បទ​វិន័យ​កងទ័ព និងបទដ្ឋានគតិផ្សេងៗ ដែលពាក់ព័ន្ធ នឹងការអនុវត្តគោលនយោបាយរបស់ រាជ​រដ្ឋាភិបាល ចំពោះកងទ័ព ដល់យោធិនគ្រប់រូប ដើម្បីធានានូវភាពស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ធានានូវការគោរពរដ្ឋធម្មនុញ្ញ -ច្បាប់របស់រដ្ឋ គោរពវិន័យ​បទ​បញ្ជា​របស់​ក​ងទ័ព និង អនុវត្តឲ្យបានម៉ឺងម៉ាត់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល។

នៅក្នុង​កម្មវិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ គឺគម្រប់ខួប១ឆ្នាំ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសប្រកបដោយជោគជ័យ ក្នុងនោះរួមមាន ការ​ស្តារ​សេដ្ឋកិច្ច​ជាតិ​ហើយនៅលើឆាកអន្តរជាតិក៏បានបង្ហាញនូវភាពរីកចម្រើន ក្នុងកិច្ចសហប្រតិបត្តិការ​ជា​មួយ​បណ្តា​ប្រទេសដ៏ទៃទៀត ផងដែរ៕ អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm