ក្រុមប្រតិភូ និងកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ដោយបាននាំមកជាមួយនូវមេដាយសរុប ២៤គ្រឿង (មាស ៣ ប្រាក់ ៧ និងសំរឹទ្ធ ១៤)។ បេសកកម្មនេះ ដឹកនាំផ្ទាល់ដោយឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ។



