ជនជាតិរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ប្រមូលផ្ដុំតវ៉ានៅបង់ក្លាដែស ទាមទារឱ្យបញ្ចប់អំពើហិង្សា

2024/08/26 06:09:41 pm        70

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ានៅជំរំភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ (២៥ សីហា) ក្នុងខួបលើកទីប្រាំពីរនៃការបង្ក្រាបពីយោធាមីយ៉ាន់ម៉ា ដែលបានបង្ខំឱ្យពួកគេភៀសខ្លួន ដោយទាមទារឱ្យបញ្ចប់អំពើហិង្សា និងការវិលត្រឡប់ទៅកាន់សហភាពមីយ៉ាន់ម៉ាវិញដោយសុវត្ថិភាព។

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងមួយលាននាក់រស់នៅក្នុងជំរំដ៏ចាស់ទ្រុឌទ្រោមនៅភាគខាងត្បូងបង់ក្លាដែស ជាមួយនឹងក្តីសង្ឃឹមតិចតួចបំផុតក្នុងការវិលត្រឡប់ទៅមាតុភូមិវិញ ជាទីដែលពួកគេភាគច្រើនត្រូវបានបដិសេធមិនទទួលបានសញ្ជាតិ និងសិទ្ធិផ្សេងទៀត។ មនុស្សរាប់ពាន់នាក់ទៀតត្រូវ គេជឿថាបានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន (Rakhine) របស់មីយ៉ាន់ម៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការប្រយុទ្ធគ្នាកាន់តែកើនឡើងរវាងកងទ័ពនៃរបបសឹកកំពុងកាន់អំណាច និងកងទ័ពអារ៉ាកាន (Arakan) ដែលជាកងជីវពលជនជាតិភាគតិចដ៏មានឥទ្ធិពល។

ជនភៀសខ្លួនជាច្រើន រាប់ចាប់ពីកុមាររហូតដល់មនុស្សចាស់ បានស្រែកពាក្យតវ៉ានៅក្នុងជំរំនានាក្នុងទីក្រុង ខកស៍បាហ្សា (Cox's Bazar) ដោយមនុស្សជាច្រើនកាន់បដាសរសេរថា «ក្តីសង្ឃឹមត្រឡប់ទៅផ្ទះ» និង «ជនជាតិរ៉ូហ៊ីងយ៉ាគឺជាពលរដ្ឋមីយ៉ាន់ម៉ា»។ ជនភៀសខ្លួនម្នាក់ក្នុងការប្រមូលផ្ដុំនោះបាននិយាយថា «សូមបញ្ឈប់អំពើហិង្សា និងការវាយប្រហារលើសហគមន៍រ៉ូហ៊ីងយ៉ាជាបន្ទាន់»។

ការវាយប្រហារចុងក្រោយជាច្រើនគឺជាអំពើហិង្សាដ៏អាក្រក់បំផុតប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ចាប់តាំងពីយុទ្ធនាការដឹកនាំដោយយោធាមីយ៉ាន់ម៉ាឆ្នាំ២០១៧ ដែលអង្គការសហប្រជាជាតិបានពិពណ៌នាថា មានចេតនាប្រល័យពូជសាសន៍ ដោយបានបង្ខំមនុស្សជាង ៧៣.០០០នាក់ឱ្យភៀសខ្លួនឆ្លងព្រំដែនបង់ក្លាដែស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm