បុគ្គលិក​សុខាភិបាល​បារាំង​តវ៉ា​ប្រឆាំង​ការ​ចាក់​វ៉ាក់សាំង​

2021/09/15 06:38:04 pm        281

​បារាំង៖ បុគ្គលិក​សុខាភិបាល​ប្រមាណ ២០០នាក់បានធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ខាងក្រៅ ក្រសួង​សុខាភិបាល​ក្នុង​ទីក្រុង​ប៉ារីស បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​ប្រទេស​បារាំង​បាន​និយាយ​ថា អ្នក​ដែល​មិន​អាច​ផ្តល់​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 អាច​ត្រូវ​បាន​ព្យួរ​ការងារ​ចាប់ពី​ថ្ងៃ​ពុធ​នេះ​។

អាជ្ញាធរ​បាន​ប្រកាស​កា​ល​ពី​ថ្ងៃ​អង្គា​រថា បុគ្គលិក​សុខាភិបាល​ប្រមាណ ៣០​ម៉ឺន​នាក់​នៅតែ​មិន​ចាក់​វ៉ាក់សាំង ទោះបីជា​ស្ថិត​ក្រោម​ការ​គំរាម​ព្យួរ​ការងារ​ក៏ដោយ​។ បុគ្គលិក​សុខាភិបាល​ដឹកនាំ​ដោយ​សហជីព​ចំនួន ​២ បាន​តវ៉ា​ប្រឆាំង​នឹង​វិធានការ​នេះ​។ ក្រុម​អ្នក​តវ៉ា​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ប៉ុន្តែ​បាន​មក​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​រួមការ​ងា​រ​របស់​ពួកគេ ​ដែល​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​។ លោក Rachid Ouchem ជំនួយការ​ផ្នែក​ចិត្តសាស្ត្រ​នៃ​វេជ្ជសាស្ត្រនៅមន្ទីរពេទ្យ​ Plaisir បាន​និយាយ​ថា លោក​មិន​ចាក់​វ៉ាក់សាំង​នោះ​ទេ ទោះបី​ដឹង​ថា លោក​នឹង​ត្រូវ​ព្យួរ​ការងារ​ពី​ថ្ងៃ​ពុធ​នេះ​ក៏ដោយ​។ លោក​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​បដិវត្តន៍​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ខ្លាច ហើយ​មាន​មនុស្សរាប់ម៉ឺន​នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែបនេះ​។

សហជីព​បុគ្គលិក​សុខាភិបាល​អាច​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ពួកគេ​ចង់​អោយ​អាជ្ញាធរ​ផ្តល់​ពេល​ដល់​អ្នក​មិន​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត ខណៈ​វីរុស​ឆ្លង​នៅតែ​បន្ត ហើយ​ការ​ព្យួរ​ការងារ​អាច​ប៉ះពាល់​ដល់​ការ​ផ្តល់​ការថែទាំ​ដល់​អ្នកជំងឺ​។ អ្វី​ដែល​ចាំបាច់​នៅ​ពេល​នេះគឺ​រក្សា​ការងារ​របស់​សហការី​របស់​យើង ខណៈ​ដែល​យើង​នៅ​តែ​មាន​អ្នកជំងឺ​ចំនួន ២.០០០នាក់​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ប្រជាជន​ជិត ៤៤លាន​នាក់ ​ឬ ៦៥.៦% នៃ​ប្រជាជន​បារាំងបាន​ចាក់​វ៉ាក់សាំង​ការពារ​ពេញ​លេញ​។ រហូតមកដល់​ពេលនេះប្រទេសបារាំង​មាន​ករណី​ឆ្លង​វីរុស COVID-19 ​សរុប ៦,៩១៧,៤៦០​ករណី និង​មាន​អ្នកស្លាប់ ១១៥​,៦៩៧នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm