ការព្យាករណ៍ពីព្យុះទីហ្វុង Shanshan នឹងខិតដល់តំបន់ភាគខាងលិចប្រទេសជប៉ុន ចាប់ពីថ្ងៃអង្គារ

2024/08/26 06:54:00 pm        301

ព្យុះទីហ្វុង Shanshan ត្រូវបានគេរំពឹងថានឹងខិតដល់តំបន់ភាគខាងលិចប្រទេសជប៉ុន និងតំបន់ Amami នៅភាគខាងត្បូងចាប់ពីថ្ងៃអង្គារស្អែកនេះ។ ព្យុះនេះ នឹងអាចនាំមកនូវខ្យល់បោកបក់ ព្រមទាំងភ្លៀងធ្លាក់ខ្លាំង នៅតំបន់ដ៏ធំទូលាយជាច្រើន តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក។

ទីភ្នាក់ងារឧតុនិយម និយាយថា ព្យុះទីហ្វុងដ៏ខ្លាំងនេះ កំពុងធ្វើដំណើរលើផ្ទៃទឹក ភាគខាងត្បូងប្រទេសជប៉ុន ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង គិតត្រឹមម៉ោង៣ទៀបភ្លឺ នៅថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់។ ព្យុះទីហ្វុង Shanshan កំពុងនាំយកល្បឿនខ្យល់អតិបរិមា ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាលរបស់វា និងមានសន្ទុះខ្យល់ខ្លាំងដល់ទៅ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះទីហ្វុង Shanshan ត្រូវបានគេរំពឹងថានឹងបន្តឆ្ពោះទៅភាគខាងជើង ខណៈបង្កើនកម្លាំង មុនពេលចូលទៅdដល់ភាគខាងលិចប្រទេសជប៉ុន និងតំបន់កោះ Amami ក្នុងខេត្ត Kagoshima។

ទីភ្នាក់ងារឧតុនិយម និយាយថា ខ្យល់អាចនឹងកាន់តែខ្លាំងនៅថ្ងៃពុធ ដោយព្យាករណ៍ថា ល្បឿនខ្យល់អតិបរមានឹងឈានដល់១៦២ គីឡូម៉ែត្រក្នុងមួយម៉ោងនៅភាគខាងត្បូង កោះ Kyushu និងកោះ Amami និង៩០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងតំបន់កោះ Shikoku ។

មន្ត្រីនិយាយថា ភ្លៀងអាចនឹងធ្លាក់បន្ថែមទៀត ខណៈព្យុះកំពុងបក់ឆ្ពោះយឺតៗ។ សមុទ្រ ត្រូវបានគេរំពឹងថានឹងមានរលកខ្លាំង និងកម្ពស់ទឹកឡើង។

មន្ត្រីទីភ្នាក់ងារកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់បក់បោកខ្លាំង បំណាក់ដី ការជន់លិចនៅតំបន់ទំនាប កម្ពស់ទឹកកើនឡើង និងការជន់លិចទន្លេនានា ព្រមទាំងរលកខ្ពស់ៗ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm