កម្ពុជា ជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពី «កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤»

2024/08/26 07:56:33 pm        296

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទស្ដីពី “កិច្ច​ការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាង​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់គ្លេសប្រចាំនៅកម្ពុជា តំណាងប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងវិស័យ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុប​ប្រមាណ​ជិត ២០០នាក់។ សន្និសីទនេះ មានគោលគំនិត​សំខាន់​ស្វែង​រក​វិធី​សាស្រ្ត​ដើម្បី​ឱ្យ​ក្រប​ខណ្ឌ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់អាចជំរុញនូវរបកគំហើញថ្មី ខណៈពេលដែលផល​ប្រយោជន៍​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ការពារ នៅក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងដែលកំពុងវិវត្ត។

លោកជំទាវ ចម និម្មល ក្នុងពិធីបើកកម្មវិធី បានមានប្រសាសន៍ថា សន្និសីទលើកទី៤នេះ គឺជា​ព្រឹត្តិការណ៍​មួយដ៏សំខាន់ ក្នុងការបំផុសឡើងនូវគំនិតច្នៃប្រឌិតថ្មី ការរក្សានិរន្តរភាព និងការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់អ្នកប្រើប្រាស់ស្របពេលដែលមានការវិវត្តន៍នៃយុគសម័យឌីជីថល និង​សេដ្ឋកិច្ច​បៃតង។ លោកជំទាវ បានបន្តថា ការវិវត្តនៃពិភពលោកឆ្ពោះទៅរកយុគសម័យឌីជីថល បាន​ជះ​ឥទ្ធិពល និង​ផ្លាស់ប្ដូររបៀបនៃការរស់នៅ ជាពិសេសក្នុងការទិញទំនិញការប្រាស្រ័យទាក់ទង និង​ការផ្ទេរប្រាក់ជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានជំរាបជូនអង្គប្រជុំទៀតថា ក្នុងនាមជាអ្នកប្រើប្រាស់ ត្រូវបន្សាំ និង​សម្រប​ខ្លួន​ទៅ​តាម​បរិបទថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ និងបន្តការប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសការវិវត្តនៃបច្ចេកវិទ្យាឌីជីថល សម្រាប់​ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមទាំងមូលដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និង​ការ​ផ្លាស់ប្តូរ​បរិបទនៃការរស់នៅនាសម័យកាលឌីជីថលនេះ។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទនេះ កម្ពុជាសូម​ស្វាគមន៍​នូវ​ការ​ចូលរួមចែករំលែក ផ្លាស់ប្ដូរគោលគំនិត ចំណេះដឹង បទពិសោធន៍ និង​ជំនាញ​ទៅ​វិ​ញ​ទៅ​មក​ជូន​ដល់​អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យមានការអភិវឌ្ឍប្រកប ដោយវឌ្ឍនភាពរួមគ្នា បង្កើត​នូវគំនិតថ្មីៗ និងកែលម្អសម្រាប់​ជំរុញកិច្ច​ការពារ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត។

សូមជម្រាបជូនថា សន្និសីទខាងលើនេះ បានធ្វើការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធ រួមមាន និយ័តករ និង​ធុរជន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែលធ្វើឱ្យបទប្បញ្ញត្តិពាក់ព័ន្ធមានលក្ខណៈសមស្រប ក្នុង​ការ​ជំរុញនូវវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា និងបរិស្ថាន ដោយមិនធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់។ កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់សិទ្ធិ​អំណាច​ដល់​អ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថល ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm