ចំនួនភ្ញៀវទេសចរផ្ទៃក្នុង មានចំនួន២.៣លាននាក់ ក្នុងឆមាសទី១ ខណៈភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ៩០ភាគរយ

2021/09/15 06:40:42 pm        246

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាជាង ១០ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ថយចុះប្រមាណជាង ៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ខណៈចំនួនភ្ញៀវទេសចរផ្ទៃក្នុងធ្លាក់ចុះ ៣៤ភាគរយ ឬមានប្រមាណ ២.៣លាននាក់។

នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាជាង ១០ម៉ឺននាក់ ថយចុះប្រមាណជាង ៩១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃពុធនេះ។

របាយការណ៍ដដែល បញ្ជាក់ថា ចំនួនទេសចរណ៍ផ្ទៃក្នុងសរុប មានចំនួនជាង ២លាន ៣០ម៉ឺននាក់ ក្នុងនោះ ទេសចរណ៍ជាតិដែលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាសរុបចំនួនជាង ២លាន ១៤ម៉ឺននាក់ ថយចុះ ៣៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។

មានប្រសាសន៍ក្នុងអង្គប្រជុំថ្ងៃថ្ងៃពុធនេះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា បញ្ហាខាង​លើទាំង​អស់នេះ បណ្តាលមកពីវិបត្តិសកលនៃការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបង្ក​ឲ្យ​មាន​ផលប៉ះពាល់យ៉ាងខ្លាំងទៅលើសង្គម និងសេដ្ឋកិច្ចពិភពលោក ជាពិសេសគឺវិស័យ​ទេសចរណ៍​ចាប់តាំង​ពីចុងឆ្នាំ២០១៩មក។

យោងតាមក្រុមប្រឹក្សាទេសចរណ៍ និងដំណើរកម្សាន្តរបស់ពិភពលោក (WTTC) ទោះបីជាពិភព​លោក​កំពុងតែព្យាយាមឈានទៅរកដំណាក់កាលនៃការងើប​ឡើងវិញពីវិបត្តិជំងឺឆ្លងកូវីដ១៩ ជាសកលនេះ​ក៏ដោយ ឧស្សាហកម្មទេសចរណ៍ត្រូវបានគេរំពឹងថា នឹងមានភាពយឺតយ៉ាវជាងបណ្តា​ឧស្សាហកម្មដទៃ ទៀតក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក ចំនួនភ្ញៀវទេសចរអន្តរជាតិ​នៅលើ​ពិភពលោក បានធ្លាក់ចុះប្រមាណជា ៨៥% គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ បើធៀបទៅ នឹងរយៈពេលដូចគ្នានៃឆ្នាំមុន កើតមានជំងឺឆ្លងកូវីដ១៩ ពីឆ្នាំ២០១៩។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល០៧ខែ ដើមឆ្នាំ២០២១នេះ ក្នុង​ចំណោម​មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន ៩ ៤៦៧កន្លែង ក្នុងនោះមានអាជីវកម្មដែលបាន​បិទមានចំនួនជាង ៥២៧ និងអាជីវកម្មដែលបានផ្អាកមានចំនួន ៣ ៣៨៩កន្លែង។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃពុធនេះ។

កាលពីឆ្នាំ២០១៩ វិស័យទេសចរណ៍បានចាក់បញ្ជូនចំណូលចូលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប្រមាណ​៥ប៊ីលានដុល្លារ ប៉ុន្តែចំណូលពីវិស័យទេសចរណ៍មួយនេះ បានធ្លាក់ចុះមកត្រឹម​ប្រមាណ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២០​ នៅពេលដែលពិភពលោក រួមទាំងកម្ពុជាផង រងគ្រោះដោយសារវិ​បត្តិសុខភាពសាធារណជាសកល៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm