និស្សិតខ្មែរទៅរៀននៅបរទេសនឹងខិតខំផ្សព្វផ្សាយពីសក្ដានុពលប្រទេសខ្លួនទៅដល់និស្សិតបរទេស

2024/08/26 08:55:49 pm        149

ក្រុមនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានប្ដេជ្ញាខិតខំរៀន​សូត្រនាំ​យក​នូវ​ចំណេះ​ដឹង ថ្មីៗមកចូលរួមអភិវឌ្ឍប្រទេសជាមួយនឹងការផ្សព្វផ្សាយពីសក្ដានុពល ឬតំបន់​ទេសចរណ៍​នានា​ទៅ​កាន់និស្សិតបរទេស និងប្រជាជននៃប្រទេសចិនឱ្យស្គាល់កាន់តែពីកម្ពុជា ។

ក្រុមនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើកឡើងថា ប្រទេសចិន គឺជាប្រទេស មាន​ប្រជាជនដ៏ច្រើនលំដាប់ទី២លើពិភពលោក និងក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចផងដែរ ហើយ​ការបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិននេះ គឺជាឱកាស​ដ៏​ល្អអា​ច​ឲ្យ​បាន​សិក្សា​ស្វែង​យល់បន្ថែមពី ភាពខ្លាំងនៃប្រទេសនោះ មកចូលរួមអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន ជាពិសេសលើមុខជំនាញ នានាដែលពួកគេត្រូវសិក្សា ។

សិស្ស​និស្សិតទាំងនោះ បានបង្ហាញការជឿជាក់ថា សាកលវិទ្យាល័យដែលពួកគេរៀន នឹង​មាន​និស្សិត​បរទេសជាច្រើនប្រទេសទៀត ចូលសិក្សាក្នុងថ្នាក់ជាមួយ ដែលនេះជា​ឱកាស​ដ៏​ល្អ​មួយ​ផង​ដែរ ដែលអាចផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេសយើង ទៅកាន់និស្សិតបរទេសទាំងអស់នោះ ជាពិសេសប្រជាជនចិន រស់នៅក្នុង​តំបន់​ដែល​ពួក​គេសិក្សា។

ជាមួយនេះ ក្រុមនិស្សិតទាំងអស់នោះ ក៏បានចែករំលែកពីបទពិសោធន៍ ក្នុងការទទួលបានអាហា រូប​ករណ៍ទៅកាន់ប្អូនៗជំនាន់ក្រោយ រួមមាន​ត្រូវ​កំណត់​មុខ​វិជ្ជា​ឱ្យ​បាន​ច្បាស់លា​ស់​ត្រូវ​មាន​ពិន្ទុ​ល្អ​លើ​មុខជំនាញរបស់ខ្លួនត្រូវសិក្សា តាំងពីថ្នាក់ក្រោមមក ជាពិសេសត្រូវពង្រឹងលើភាសាបរទេស មាន​អង់គ្លេស និងចិន ជាដើម ។

ក្រុមនិស្សិតអាហារូបករណ៍ទាំងអស់នេះ នឹងទៅសិក្សាបន្តនៅប្រទេសចិន នៅដើមខែកញ្ញា ឆ្នាំ​២០២៤ខាងមុខនេះ ដែលសរុបចំនួន១៤៨នាក់ ដោយសិក្សានៅតាមសាកលវិទ្យាល័យក្នុងខេត្ត និ​ង​ក្រុង សរុបចំនួន២៦ និងរហូតមកដល់នឹងពេលនេះ មានរយៈពេល១២ឆ្នាំមកហើយ ដែល​សមាគ​មនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្ស ចំនួន១,២០០នាក់ បាន​ទៅសិក្សានៅប្រទេសចិន៕ អត្ថបទ៖ បាន សុខរិទ្ធិ 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        154
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm