ប្រេស៊ីល កំពុងធ្វើសង្គ្រាមទប់ទល់នឹងចំហេះព្រៃដ៏សន្ធោរសន្ធៅក្នុងរដ្ឋ Sao Paulo

2024/08/26 09:00:38 pm        158

ប្រទេសប្រេស៊ីល បញ្ជូនយន្តហោះយោធាដែលជាផ្នែកមួយនៃ «សង្រ្គាម» ប្រឆាំងនឹងចំហេះព្រៃដែលកំពុងបង្កការបំផ្លិចបំផ្លាញក្នុងរដ្ឋ សៅប៉ូឡូ (Sao Paulo) ភាគអាគ្នេយ៍ ដោយអាជ្ញាធរបានព្រមានកាលពីថ្ងៃអាទិត្យ (២៥ សីហា) ថាមានមនុស្សកំពុងដុតភ្លើងដោយចេតនាដែលបង្កជាចំហេះដ៏សន្ធោរសន្ធៅជាច្រើន។

បន្ទាប់ពីកិច្ចប្រជុំវិបត្តិនៃគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ម៉ារីណា ស៊ីលវ៉ា (Marina Silva) បានប្រកាស «សង្រ្គាមប្រឆាំងនឹងចំហេះ» ហើយនិយាយថា នគរបាលសហព័ន្ធកំពុងស៊ើបអង្កេត «ស្ថានភាពមិនប្រក្រតី» ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ។

លោកប្រធានាធិបតី Lula បាននិយាយក្នុងវីដេអូមួយបន្ទាប់ពីបានជួបលោកស្រី Silva ថា៖ «រហូតមកដល់ពេលនេះ យើងមិនបានរកឃើញចំហេះដែលបង្កឡើងដោយរន្ទះទេ ដែលមានន័យថាមានមនុស្សកំពុងបញ្ឆេះអណ្តាតភ្លើង»។ លោក តាស៊ីស៊ីអូ ដេហ្រ្វេតាស (Tarcisio de Freitas) អភិបាលរដ្ឋ សៅប៉ូឡូ ដែលមានប្រជាជនប្រហែល ៤៤លាននាក់ច្រើនបំផុតរបស់ប្រស៊ីល បានប្រកាសគ្រាអាសន្ននៅក្នុងក្រុងចំនួន៤៥ ហើយនិយាយថា មនុស្សពីរនាក់ដែលសង្ស័យថាបានបង្កឱ្យមានចំហេះព្រៃត្រូវបានចាប់ខ្លួន។

យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវអវកាសបានឱ្យដឹងថា ស្របពេលមានគ្រោះរាំងស្ងួតដ៏យូរ រដ្ឋសៅប៉ូឡូ កំពុងជួបប្រទះខែដ៏អាក្រក់បំផុតសម្រាប់ចំហេះព្រៃក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយមានចំណុចចំហេះដាច់ដោយឡែកពីគ្នារហូតដល់ទៅ ៣.៤៨០កន្លែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm