រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញ

2024/08/26 09:08:25 pm        235

សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានពេញក្នុងមួយឆ្នាំ ក្នុងអាណត្តិ ទី ៧ នៃរដ្ឋសភា, ជា​ពិសេស​ការសម្រេចបានលើការនាំ ចេញរបស់កម្ពុជា បានកំពុងគាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​អន្តរ​ជាតិ នឹងបានកំពុងរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងវិញ។

រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយ​ភាព​ឈ្លាស​វៃ​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងរយៈពេល ១២ ខែ កន្លងមកនេះ, ទោះ​បី​ស្ថិត​ក្នុង​ដំណាក់កាលដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រកប ដោយភាពស្មុគស្មាញ និង​ពិបាក​ប៉ាន់​ស្មាន កម្ពុជានៅតែបាននិងកំពុងបន្តធ្វើដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេច​បាន​នូវ​សមិទ្ធផល សំខាន់ៗជាច្រើន ជាក់ស្តែងទាក់ទិនការធ្វើពាណិជ្ជកម្មអន្តរជាតិសរុប គិតចាប់ពីខែ សីហា ឆ្នាំ ២០២៣ ដល់ ខែកក្កដា ឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បាន​កើន​ឡើង​ប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ, ការនាំចេញ មាន​កំណើន ១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់ ១៧០ ប្រទេស ក្នុង​នោះ​ទីផ្សារ​ធំៗ​មាន​ដូចជា៖ អាស៊ាន, សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កាណាដាជាដើម។

ជុំវិញការសម្រេចកំណើនការធ្វើពាណិជ្ជកម្មនេះ, ឧកញ៉ា ប៉ិច បូឡែន ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា លើកឡើង ថា សម្រាប់សមិទ្ធផលដែលសម្រេចបាន ជាពិសេសការ​សម្រេច​បាន​លើ​ការ​នាំ​ចេញ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច មិនមែនកើត ឡើងដោយចចៃដន្យនោះទេ ហើយ​កម្ពុជាក៏មិននៅតែឯងនោះឡើយ ដែលទាំង​អស់​នេះ​គឺ​បាន​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមានតុល្យភាពសេដ្ឋកិច្ច ជំរុញឱ្យមាន​កំណើនកើន​ឡើង​បន្តិច​ម្តង​ៗ​ឡើង​វិញ បន្ទាប់ពីការរងប៉ះពាល់នៃ វិបត្តិសកល ជាពិសេសសង្រ្គាមរុស្សី អ៊ុយក្រែន ដែល​កំពុង​នៅ​អូសបន្លាយ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ សម្រេចបានកំណើន ៥% ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យសំខាន់ៗ​ដែល​គាំទ្រ​កំណើន​រួម​មាន៖ វិស័យកសិកម្ម, វិស័យឧស្សាហកម្ម (ជាពិសេសវិស័យកាត់ដេរ), វិស័យកម្ម​ន្ត​សាល​មិនមែនកាត់ដេរ និងវិស័យសេវាកម្ម ក្នុងនោះសម្រាប់ការនាំចេញនៃវិស័យកម្មន្តសាល មាន​កំណើនប្រមាណ ២០% ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៥ ពាន់លានដុល្លារ វិស័យ​សំខាន់​នាំ​ចេញ​រួម​មាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈ ធ្វើដំណើរ, សំបកកង់រថយន្ត, កង់ និងសម្ភារៈអគ្គីសនី ។ ចំណែកការនាំចេញផលិតផលកសិកម្មវិញ មានកំណើនប្រមាណ ៣៦% ក្នុងទំហំទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន៖ ស្រូវ, អង្ករ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, ស្វាយកែវ រមៀត, ជ័រកៅស៊ូ និងទំនិញផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm