វិស័យឯកជនកំពុងស្វែករកគន្លឹះល្អៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យកាន់តែល្អប្រសើរ

2024/08/26 09:19:53 pm        245

សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា រៀបចំចងក្រង ជួបជុំ រវាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន និងក្រុមវិនិយោគិនលើ វិស័យផ្សេងៗ បានជួបពិភាក្សា និងការស្វែក​រក​គន្លឹះ​វិជ្ជមាន​មួយចំនួន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​នៅ​ក្នុងពិធីជួបជុំម្ចាស់ អាជីវកម្ម នាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិកលើកទី៥ នេះថា បើតាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ ២០២៣ កម្ពុជាបាន​កំពុង​ស្រូប​យកវិនិយោគមកបណ្តាក់ទុននៅព្រះរាជណាចក្រកម្ពុជា មានជាហូរហែរ ខណៈការធ្វើ ពាណិជ្ជកម្មជាអន្តរជាតិ បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ឃើញថា ចាប់ពីចុងឆ្នាំ ២០២៣ គឺមានកំណើនកើនឡើងជាបន្ត បន្ទាប់, មកដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម ជាពិសេស​ការ​នាំ​ចេញ​ទំនិញរបស់កម្ពុជាបានកំពុងហក់ឡើងកាន់តែល្អប្រសើរ។

លោក បន្តថា នេះគឺជាពេលវេលាមួយដ៏ល្អមួយសម្រាប់វិស័យឯកជន ជាក់ស្តែង​ការ​ចង​ក្រង​រវាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន ឡូជីស្ទិក និងក្រុមហ៊ុនវិនិយោគលើវិស័យផ្សេងៗនេះ បានជួបជុំពិភាក្សា ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និងការស្វែករកគន្លឹះវិជ្ជមានល្អៗមួយចំនួននា ពេលនេះ គឺជាការជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែល្អប្រសើរ ទាំង​ប្រតិបត្តិ ការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និងឡូជីស្ទិក ជាក់ស្តែង​នា​ពេល​កន្លង​មក​នេះ ចំពោះវិស័យដឹកជញ្ជូនវិញ បានកំពុង រើបឡើងវិញជាបណ្តើរៗ ដែលគាំទ្រដោយ​សម្ទុះ​ការ​ងើបឡើងនៃសកម្មភាពសេដ្ឋកិច្ច។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៤ នេះ បើតាម​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្តថវិកាឆមាសទី១ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹងសម្រេចបាន ៦% ដោយមានវិស័យខ្លះៗបានងើបឡើង សមរម្យ ខ្លះយឺត និងវិស័យ​ខ្លះទៀត​ងើបឡើងបន្តក្នុងកំណើនទាប ខណៈដែល​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល។ ក្នុងនោះសម្រាប់អនុវិស័យដឹកជញ្ជូន និងគមនាគមន៍វិញ, ឃើញថា នៅពាក់​កណ្តាល​ឆ្នាំ​នេះ​ត្រូវបាន​រំពឹងថា នឹងបន្តមានកំណើន ៥,២% ដោយសារការបន្ត​រក្សា​ចលនការ​នៃ​សកម្មភាព​ដឹកជញ្ជូន ទាំងនិន្នាការដឹកជញ្ជូនឡូជីស្ទីក ជាពិសេសការងើបសន្សឹមៗនៃ អនុវិស័យ​គាំទ្រកា​រ​ដឹកជញ្ជូន ដូចជាអនុវិស័យកាត់ដេរជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        80
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm