មនុស្សម្នាក់ស្លាប់ក្នុងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឧទ្យានជាតិ Grand Canyon រដ្ឋអារីហ្សូណា

2024/08/26 09:39:36 pm        346

ទឹកជំនន់ដ៏គំហុកនៅក្នុងឧទ្យានជាតិដ៏ពេញនិយម ហ្រ្គែន ខេនយន (Grand Canyon) នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានបង្ខំឱ្យសមាជិកកុលសម្ព័ន្ធ និងអ្នកទេសចរជាង ១០០នាក់នៅជិតទឹកធ្លាក់ ហាវ៉ាស៊ូផៃ (Havasupai) ត្រូវជម្លៀសខ្លួនតាមរយៈឧទ្ធម្ភាគចក្រចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនមក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។

ក្រុមមន្ត្រីបាននិយាយថា សាកសពស្ត្រីម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេល ៣ថ្ងៃ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ (២៥ សីហា) បន្ទាប់ពីនាងត្រូវបានទឹកហូរនាំទៅនៅជិតជ្រលងទេសចរណ៍ដ៏ស្រស់ស្អាត Grand Canyon នេះ។

សេវាឧទ្យានជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពរបស់ស្រ្តីរងគ្រោះឈ្មោះ ឆេណូអា នីកឃើសុន (Chenoa Nickerson) វ័យ ៣៣ឆ្នាំ ត្រូវបានរកឃើញតាមដងទន្លេរដ្ឋ ខូឡូរ៉ាដូ (Colorado) ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីកន្លែងដែលនាងបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។

សេវាឧទ្យានបាននិយាយថា នារីរងគ្រោះរូបនេះត្រូវបានទឹកហូរនាំទៅក្នុងទន្លេ ហាវ៉ាស៊ូ ក្រិក (Havasu Creek) ដោយមិនបានពាក់អាវពោង។ ក្រុមប្រឹក្សាកុលសម្ព័ន្ធនៅតំបន់ទឹកធ្លាក់ Havasupai កាលពីថ្ងៃសៅរ៍បានប្រកាសថាបិទដែនដីរបស់ខ្លួនមិនឱ្យភ្ញៀវទេសចរទៅកម្សាន្តទេ រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែទឹកជំនន់យ៉ាងទូលំទូលាយនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm