រដ្ឋមន្ត្រី​ទទួលបន្ទុក​វ៉ាក់សាំង​អង់គ្លេស​ការពារ​ការណែនាំ​ផ្តល់​វ៉ាក់សាំង​ដល់​ក្មេង​ជំទង់​

09/15/2021 11:09 AM        129

​អង់គ្លេស៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស បាន​និយាយ​ការពារ​ការសម្រេចរបស់រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ការពារ​វីរុស COVID-19 ដល់​កុមារ​អាយុ ១២​ឆ្នាំ​ឡើង​ទៅ ដោយ​និយាយ​ថា ​ប្រទេស​អង់គ្លេស​មានការ​ណែនាំ​ពី​គ្លីនិក​ល្អ​បំផុត​នៅលើ​ពិភព​លោក​។

ចក្រភព​អង់គ្លេស​បានសម្រេច​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ធ្វើតាម​ប្រទេស​ដទៃ​ទៀត ខណៈ​រដ្ឋាភិ​បាល​បាន​ពង្រីក​វិធាន​ការ​ចាក់​វ៉ាក់សាំង ដែល​អាច​បញ្ចៀស​តម្រូវ​ការ​បិទ​ខ្ទប់​ប្រទេស​នៅ​រដូវរងា​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​វ៉ាក់សាំង លោក Nadhim Zahawi បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ទទួល​យក​​ការ​បង្គាប់ ហើយ​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​សប្តាហ៍​ក្រោយ​។ ការ​ចាក់​វ៉ាក់សាំង​សម្រាប់​​កុមារ និង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញសម្រាប់​មនុស្ស​ពេញវ័យ​ដែល​មាន​ហានិភ័យ គឺជា​ផ្នែក​មួយ​នៃ​ឧបករណ៍ការពារដើម្បីគ្រប់គ្រង​ការឆ្លងវីរុស COVID-19 នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​នេះ ដែល​នាយក​រដ្ឋមន្ត្រីលោក Boris Johnson ប្រកាស​កាលពី​ថ្ងៃ​អង្គារនៅក្នុង​សន្និសីទ​សារព័ត៌មាន​។

ការឆ្លើយ​សំណួរ​អំពី​ភាពយុត្តិធម៌​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ នៅពេល​ប្រៀបធៀបទៅនឹង​កង្វះ​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ដទៃទៀត លោក Zahawi និយាយថា ចក្រភព​អង់គ្លេ​សបានផ្តល់​ជំនួយ​ចំនួន ៩លាន​ដូ​ស​ក្នុងចំណោម ១០០លាន​ដូ​ស ដែល​ចក្រភពអង់គ្លេសគ្រោង​នឹង​ផ្តល់​តាមរយៈ​កម្មវិធី​យន្តការ COVAX​។ បច្ចុប្បន្ន​ចក្រភព​អង់គ្លេសកំពុងចាក់​វ៉ាក់សាំង​ដល់មនុស្សដែលមាន​អាយុ​ចាប់ពី ១៦ឆ្នាំ​ឡើងទៅ​ស្ទើរតែ ៩០% នៃអ្នក​ដែលមាន​សិទ្ធិ​ទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់​ដូ​ស​ទី​១​។ ចក្រភព​អង់គ្លេសមានករណី​ឆ្លង​វីរុស COVID-19 សរុប ៧,២៨២,៨១០ករណី និង​មាន​អ្នកស្លាប់ ១៣៤​,៤៤៦នាក់​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ក្រុម​តា​លី​បង់​ព្យួរ​សាកសព​ដើម្បី​ព្រមាន​ក្រុម​ឧក្រិដ្ឋជន​
09/27/2021 12:09 PM        1
កូរ៉េខាងត្បូង​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​សម្រាប់​កិច្ចចរចា​ណាមួយ​
09/27/2021 11:09 AM        1
IAEA៖ អ៊ីរ៉ង់​ពុំបាន​គោរព​ពេញលេញ​ចំពោះ​កិច្ចព្រមព្រៀង​ស្ដីពី​ឧបករណ៍​ត្រួតពិនិត្យ​
09/27/2021 11:09 AM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្ញៀវទេសចរខេត្តកំពត ចាប់ផ្តើមកម្រើកបន្តិចហើយ ក្រោយពេលស្ថានភាពកូវីដ១៩ល្អប្រសើរ

09/27/2021 12:09 PM
​កីឡា​វាយ​សី​នឹង​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ចុង​សប្ដាហ៍​នេះ​
09/27/2021 12:09 PM
​ក្រុម​តា​លី​បង់​ព្យួរ​សាកសព​ដើម្បី​ព្រមាន​ក្រុម​ឧក្រិដ្ឋជន​
09/27/2021 12:09 PM
​កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨៣៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ
09/27/2021 11:09 AM
​អាមេរិក​គ្រង​ជើងឯក​វាយកូនគោល Ryder Cup ក្រោយ​យកឈ្នះ​ក្រុម​អឺរ៉ុប ១៩-៩
09/27/2021 11:09 AM

ព័ត៌មានពេញនិយម

​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​

​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស
​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក
​មន្ដ្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បែកធ្លាយរូបភាពផឹកស៊ី នៅថ្ងៃចូលឆ្នាំ ក្នុងបរិវេនមន្ទីរសុខាភិបាល
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ ​កងទ័ព​ចំនួន​៥​នាក់​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី

ព័ត៌មានវីដេអូ

​ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ

06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM
ផ្នែកខ្លះភូមិព្រៃទា១ ក្នុងខណ្ឌពោធិ៍សែនជ័យបន្តបិទខ្ទប់ ខណៈអ្នកឆ្លងកូវីដ-១៩ មានចំនួនរាប់រយនាក់
05/28/2021 02:05 PM