ហ្វីលីពីន៖ សកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង គឺខុសច្បាប់ច្បាស់ណាស់

2024/08/26 10:50:31 pm        34


រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ បាននិយាយថា សកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង គឺ «ខុសច្បាប់ច្បាស់ណាស់» ដោយការលើកឡើងនេះកើតមានឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងដែនទឹកមានជម្លោះ កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) ជុំវិញអ្វីដែលទីក្រុងម៉ានីល បាននិយាយថា ជាបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ដល់អ្នកនេសាទ។

លោក Teodoro បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងត្រូវតែរំពឹងមាននូវអាកប្បកិរិយាបែបនេះពីប្រទេសចិន ព្រោះនេះជាការប៉ះទង្គិចគ្នា។ យើងត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួល និងស៊ាំទៅនឹងសកម្មភាពប្រភេទទាំងនេះរបស់ប្រទេសចិន ដែលច្បាស់ណាស់ គឺជាខុសច្បាប់ ដូចដែលយើងបាននិយាយម្តងហើយម្តងទៀតជាច្រើនដងមកហើយ»។

គួរបញ្ជាក់ថា កងកំលាំងកិច្ចការសមុទ្រចិនខាងត្បូងរបស់ទីក្រុងម៉ានីល បានចោទប្រកាន់នាវាចិនថា បានរំលោភបំពាន និងប្រើប្រាស់កាណុងបាញ់ទឹក នៅជិតតំបន់ថ្មប៉ប្រះទឹក Sabina ប្រឆាំងនឹងនាវានេសាទហ្វីលីពីន ដែលដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ សម្រាប់អ្នកនេសាទហ្វីលីពីន។

ចំណែកឆ្មាំល្បាតសមុទ្រចិន បាននិយាយថា នាវាហ្វីលីពីន «មិនអើពើនឹងការព្រមានធ្ងន់ធ្ងរម្តងហើយម្តងទៀត ហើយបានបើកចូលទៅជិតដោយចេតនា និងបានបុក» ទូកអនុវត្តច្បាប់របស់ប្រទេសចិន ទើបបណ្តាលឲ្យមានការប៉ះទង្គិចគ្នានោះ។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៥ ខែសីហានោះ បានក្លាយជាស្រមោលបាំងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូងឲ្យកាន់តែប្រសើរឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាម្ដងហើយម្ដងទៀតរយៈពេលជាច្រើនខែមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm