ជប៉ុនប្រគល់អំណោយម៉ូតូចំនួន៤០០គ្រឿង ជូនដល់កម្ពុជា ដើម្បីការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

2021/09/15 07:19:28 pm        857

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់អំណោយ​ម៉ូតូ​ចំនួន៤០០គ្រឿង ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការ ការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩, នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់-ទទួលនេះ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នៅថ្ងៃនេះទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេស​ជប៉ុន បានផ្តល់ជូនម៉ូតូចំនួន៤០០ គ្រឿង សម្រាប់ចែកជូនមន្រី្ត​សុខាភិបាល​ជួរមុខនៅ​តាម​បណ្តាខេត្ត- រាជធានីទាំង២៥ ដើម្បីប្រើបា្រស់ក្នុងការងារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកស្រី ក៏សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជា​ការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល និងសូមអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់រាជ​រដ្ឋា​ភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនជាតិជប៉ុនទាំងអស់​ដែលរស់នៅលើ​ទឹកដី​កម្ពុជា។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងនូវទឹកចិត្តសប្បុរសធម៌ដ៏​ថ្លៃថ្លា​របស់ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយ​រាជ​រដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រី្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជាពិសេសក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
2026/09/10 09:34:13 pm        1
កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
2026/09/10 08:41:02 pm        1
ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
2026/09/10 07:14:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

2026/09/10 09:34:13 pm
​កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
2026/09/10 08:41:02 pm
​ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
2026/09/10 07:14:23 pm
​ទីក្រុងសេអ៊ូល៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ត្រូវបានគេជឿថា មានប្អូនបង្កើត​
2026/09/10 07:01:50 pm
​ប៉ាគីស្ថាន​៖ គ្មាន​ការ​ឆ្លើយ​តប​យោធា ត្រូវ​បាន​ពិភាក្សាឡើយ ពាក់​ព័ន្ធ​​​ការវាយ​ប្រហារ​របស់ក្រុម​ហ៊ូទី លើ​អារ៉ាប៊ីសាអ៊ូឌីត
2026/09/10 07:00:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm