ឥណ្ឌូនេស៊ី​បន្ធូរបន្ថយ​ការ​រឹតត្បិត​វីរុស COVID-19 នៅ​កោះ​បាលី​

2021/09/15 07:19:46 pm        524

​ឥណ្ឌូនេស៊ី​៖ មន្ត្រី​បាន​និយាយ​ថា ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បន្ធូរបន្ថយ​វិធានការ​ការ​រឹតត្បិត​វីរុស COVID-19 នៅ​លើ​កោះ​បាលី​ជា​កោះ​ទេសចរណ៍​ដ៏​ពេញ​និយម ទោះបី​អ្នកដំណើរ​អន្តរជាតិ​នឹង​ប្រឈម​ទៅ​នឹង​ពិធីការ​តឹងរ៉ឹង​នៅ​ពេល​មកដល់​កោះ​នេះ ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​​វីរុស​បំប្លែង​ថ្មី​ក៏ដោយ​។

រដ្ឋមន្ត្រី​ក្រសួង​ព្រំដែន​សមុទ្រ និង​វិនិយោគ លោក Luhut Panjaitan បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ភ្ញៀវ​ទេសចរណ៍​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ពិធីការ​តឹងរ៉ឹង ​ដូចជា​ការ​បញ្ជាក់​អំពី​ស្ថាន​ភាព​ចាក់​វ៉ាក់សាំង​របស់ពួកគេនៅលើ​កម្មវិធី​ទូរស័ព្ទ ដែល​បាន​ផ្ទៀងផ្ទាត់​ដោយ​រដ្ឋាភិបាល​។ ស្ថានភាព​វីរុស COVID-19 ដែលមាន​ភាពប្រសើរឡើង​យ៉ាង​ឆាប់រហ័សនៅលើ​កោះ​ជ្វា និង​កោះ​បាលី បានធ្វើឱ្យកម្រិត​វិធានការ​រឹ​ត្បិត​ធ្លាក់ចុះ​លឿន​ជាង​អ្វីដែល​យើង​បាន​រំពឹងទុក ដោយ​ផ្អែកទៅលើប្រព័ន្ធរឹតត្បិត​ចល័ត​សង្គមរបស់​ប្រទេស​ឥណ្ឌូនេស៊ី​។ ទោះយ៉ាងណា ភ្ញៀវ​អន្តរជាតិ​ត្រូវ​ឆ្លងកាត់ការដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ករយៈពេល ​៨​ថ្ងៃ និង​ធ្វើតេស្ត PCR ចំនួន ៣​ដង មុនពេល​ពួកគេចូលទៅ​ដល់​កោះ​នេះ​។

រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី លោក​ Budi Gunadi Sadikin បាន​និយាយថា ព្រំដែន​ប្រទេសនឹង​នៅតែ​ត្រូវ​រឹតបន្តឹង​។ រដ្ឋាភិបាល​បានសំរេចពង្រឹង​ចំណុច​ចូល​របស់​ប្រទេស ដោយ​ដាក់​ការ​រឹតបន្តឹង​ដំណើរ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ផែនការ​បើក​កោះ​បាលី​ឡើងវិញ​ ដល់​ភ្ញៀវទេស​ចរ​បរទេស​កាល​ពី​ដើម​ឆ្នាំនេះត្រូវបានលុប​ចោល ខណៈដែល​ប្រទេស​នេះ​ត្រូវបាន​វាយលុក​ដោយ​រលក​ទី​ពីរ បង្កឡើង​ដោយវីរុស​បំប្លែង​ខ្លួន​ថ្មី ​Delta ដែល​ឆ្លង​ខ្ពស់ត្រូវបាន​កំណត់​ដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ប្រទេសឥណ្ឌូនេស៊ីមាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន ៤​,១៧៤,​២១៦​ករណី និង​មាន​អ្នក​ស្លាប់ ១៣៩​,៤១៥​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm