មេបញ្ជាការកងទ័ព៖ កងកម្លាំងរុស្ស៊ី បានបំផ្លាញរថពាសដែកចំនួន ៨គ្រឿង នៅតំបន់ Kursk

2024/08/26 11:11:13 pm        70

អនុប្រធាននៃនាយកដ្ឋានយោធា-នយោបាយសំខាន់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនិងជាមេបញ្ជាការកងកម្លាំងពិសេស Akhmat លោកឧត្តមសេនីយ៍ឯក អាប់ធី អាឡូឌីនូវ (Apty Alaudinov) បាននិយាយនៅថ្ងៃចន្ទនេះថា យុទ្ធជននៃកងកំលាំងពិសេស Akhmat រួមជាមួយនឹងកងពលតូចលេខ២ នៃកងកំលាំងពិសេសកាលពីថ្ងៃអាទិត្យ បានបំផ្លាញរថយន្តប្រយុទ្ធថ្មើរជើងចំនួន ២គ្រឿង រថពាសដែកចំនួន ៥ គ្រឿង និងរថក្រោះធុនស្រាល AMR ដែលផលិតដោយបារាំងចំនួនមួយគ្រឿង នៅក្នុងតំបន់ Kursk។ 

មេបញ្ជាការកងកម្លាំងពិសេសអាខ្មាត (Akhmat) បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោកនៅពេលយប់ឈានដល់ថ្ងៃទី ២៦ ខែសីហាថា៖«កម្លាំងទ័ពរបស់យើង បានធ្វើការងារមួយយ៉ាងសមរម្យ»។ ««ខ្ញុំចង់និយាយថា កាលពីមួយថ្ងៃកន្លងទៅ កងកំលាំងពិសេសអាខ្មាត បានសហការជាមួយកងពលតូចលេខ ២ នៃកងកំលាំងពិសេស បានបំផ្លាញយានយន្តប្រយុទ្ធថ្មើរជើងចំនួន ២គ្រឿង រថពាសដែកចំនួន ៥ គ្រឿង និងរថក្រោះ AMR ចំនួន មួយគ្រឿង ដែលបន្ថែមលើរថយន្តចំនួន ៦គ្រឿង ដែលជាប្រភេទរថយន្តភីកអាប់។

លោកបានបន្តថា៖«រយៈពេលមួយថ្ងៃកន្លងទៅនេះ យើងក៏បានកម្ទេចក្រុមបាញ់កាំភ្លើងផ្លោង ស្វ័យប្រវត្តិមួយដើម កាំភ្លើងត្បាល់មួយដើម និងបានបំផ្លាញកាំភ្លើងកាណុងមួយផងដែរ»។    «តាមរយៈការវាយប្រហារទៅលើគ្រឿងយុទ្ធោបករណ៍ទាំងនេះ ទាហានរបស់យើង បានបង្កឲ្យ ទាហានអ៊ុយក្រែនស្លាប់និងរបួសយ៉ាងច្រើន។

លោក អាឡូឌីនូវ បានកត់សម្គាល់ថា សត្រូវត្រូវបានបញ្ឈប់ ហើយកំពុងត្រូវបានបំផ្លាញជារៀងរាល់ថ្ងៃ នៅក្នុងតំបន់ Kursk។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm