ទីផ្សារភាគហ៊ុនធំៗ បានប្រែប្រែលនៅអាស៊ីនៅពីថ្ងៃចន្ទនេះ ខណៈពេលដែលប្រាក់ដុល្លារ និងទិន្នផលភាគហ៊ុន បានធ្លាក់ចុះ មុនពេលទិន្នន័យអតិផរណាដែលអ្នកវិនិយោគសង្ឃឹមថា នឹងត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។
តម្លៃប្រេង បានកើនឡើង 0,៧ % បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតតវ៉ា និងការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ដោយជំរុញឲ្យមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ប្រសិនបើជម្លោះនេះ បន្តកើនឡើងនោះ។
ប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ៥១សេនលើតម្លៃ ៧៩,៥២ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅរបស់អាមេរិក បានបន្ថែម ៥០ សេនទៅលើតម្លៃ ៧៥,៣៣ ដុល្លារ ក្នុងមួយបារ៉ែល។