រយៈពេល១ឆ្នាំដើមអាណត្តិទី៧ ខេត្តព្រះសីហនុ បានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណយ៉ាងខ្ជាប់ខ្ជួន និងខិតខំដោះស្រាយបញ្ហាប្រឈម

2024/08/26 11:29:58 pm        393

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ ខេត្តព្រះសីហនុ អនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព ដែលឆ្លើយតបទៅនឹងអាទិភាពគន្លឹះ៥ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺធានាបានថា នៅទូទាំងខេត្តព្រះសីហនុ ប្រជាពលរដ្ឋនឹងមានទឹក អគ្គិសនី និងផ្លូវប្រើប្រាស់គ្រប់គ្រាន់ ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ក្រុមការងារទាំងអស់ឲ្យសហការជាមួយរដ្ឋបាលខេត្ត ដើម្បីគិតគូរក្នុងការរៀបចំខេត្តព្រះសីហនុឲ្យបានល្អ អភិវឌ្ឍន៍ឱ្យចំទិសដៅ ដើម្បីបង្កើន​សេដ្ឋកិច្ចក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានតាមសេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ ពីព្រោះខេត្តនេះ ជាខេត្តមួយសំខាន់នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឯកភាពខ្ពស់ទៅនឹងអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើកន្លងមក និងបានកោតសរសើរ ចំពោះការអនុវត្តបានយ៉ាងត្រឹមត្រូវនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាំងស្មារតី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ថា ក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ យើងសម្រេចបាននូវការងារជាច្រើនយ៉ាងឆាប់រហ័ស និងជាក់លាក់ ប៉ុន្តែទន្ទឹមនោះ យើងក៏បានជួបបញ្ហាជាច្រើនដែលជាការសាកល្បងទាំងកម្លាំង ទាំងស្មារតីនិងការទទួលខុសត្រូវ ព្រមទាំងភាពវាងវៃរបស់យើង ដែលនេះជាឱកាសបញ្ជាក់ពីភាពរឹងមាំក្រោមការដឹកនាំ​ដ៏ត្រឹមត្រូវ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាន​ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលជាអ្នកបន្តវេន ។

សូមជម្រាបជូបថា យុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភាមានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ ៥។ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥៖ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ២. បង្កើតការងារឱ្យកាន់បានតែច្រើន ៣. សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង ៥. ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm