សិស្សនៅភ្នំពេញថា ការសិក្សាផ្ទាល់ជាមួយគ្រូ ធ្វើឲ្យយល់ដឹងច្រើន ជាងរៀនតាមអនឡាញ

2021/09/15 07:40:23 pm        665

ភ្នំពេញ ៖ សិស្សានុសិស្សនៅរាជធានីភ្នំពេញ បានលើកឡើងថា ការសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បានធ្វើឲ្យពួកគេបានយល់ដឹងមេរៀនច្រើន ជាងការសិក្សាតាមរយៈអនឡាញ ព្រោះការសិក្សាតាមប្រព័ន្ធអ៊ីនធឺណេត មានការរំខានច្រើន និងមិនបានគ្រប់ជ្រុងជ្រោយ ។

ក្នុងថ្ងៃបើកដំណើរការសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សិស្សានុសិស្សនៅ​វិទ្យាល័យ​ទួលអំពិល ស្ថិតនៅក្នុងខណ្ឌដង្កោ បានឲ្យដឹងថា ពួកគេពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឲ្យសិស្សចូលរៀនក្នុងសាលាឡើងវិញ ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ១៩នេះ ។

ពួកគេបន្តថា ការបានមករៀនជាមួយគ្រូផ្ទាល់វិញនេះ មានភាពល្អប្រសើរច្រើន ព្រោះការរៀនតាម​អនឡាញ មានការរំខានច្រើន ទាំងការដាច់ប្រព័ន្ធអ៊ីធឺណេត ខ្សោយសេវា មិនអាចស្ដាប់លឺ​គ្រូ​ពន្យល់ច្បាស់ ហើយពេលឆ្ងល់មេរៀន ពេលខ្លះមិនអាចសួរគ្រូបានភ្លាមៗ ដែលធ្វើឲ្យការយល់​ដឹងពីមេរៀន នៅមានកម្រិត ។

សម្រាប់វិទ្យាល័យទួលអំពិលនេះ តាមការឲ្យដឹង ពីលោកគ្រូអ្នកគ្រូបង្រៀននៅក្នុងសាលា គឺចាប់ផ្ដើមជាជំហ៊ានដំបូង បើកឲ្សតែសិស្សតែ២កម្រិតប៉ុណ្ណោះ ឲ្យចូលរៀន គឺថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបមានសិស្សជាង ៦០០នាក់ ហើយត្រូវបានបំបែកឲ្យរៀន ២វេន គឺពេលព្រឹក និងពេលរសៀល ។

ពួកគាត់ បានបន្តថា ការសិក្សានេះ គឺមួយថ្នាក់ដាក់សិស្សតែ ១៥នាក់ ក្នុងបរិវេណសាលា​មិនឲ្យ​មានការលក់ដូរចំណីអាហារ ហើយសិស្សមក មុនចូលសាលាមានអ្នកចាំបាញ់កម្ដៅ បាញ់អាល់កុល ឬជែល និងមិនឲ្យមានការប្រមូលផ្ដុំគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ខណៈលោកគ្រូ អ្នកគ្រូក្នុង​សាលា​ជាង ១០០នាក់ ក៏បានធ្វើសំណាករួចរាល់អស់ហើយមុនបើកឲ្យចូលបង្រៀនសិស្ស ជាលទ្ធផលអវិជ្ជមានទាំងអស់ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm