អ៊ីរ៉ង់៖ ការវាយប្រហាររបស់ក្រុមហេសបូឡា បង្ហាញថា អ៊ីស្រាអែលបាត់បង់សមត្ថភាពរារាំង

2024/08/27 01:53:27 am        59


អ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី២៦ ខែសីហា) នេះ បាននិយាយថា អ៊ីស្រាអែលបានបាត់បង់នូវសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងការទប់ស្កាត់ការវាយប្រហារពីសត្រូវ ហើយថា លំនឹងផ្នែកយុទ្ធសាស្ត្រ នៅក្នុងតំបន់ បានប្រែប្រួលលែងមានអំណោយផលដល់ប្រទេសនេះទៀតហើយ បន្ទាប់ពីមានការវាយប្រហារដោយក្រុមប្រដាប់អាវុធលីបង់ គឺក្រុមហេសបូឡា។

គួរបញ្ជាក់ថា ក្រុមហេសបូឡាបានបាញ់រ៉ូក្កែត និងបង្ហោះយានដ្រូនរាប់រយចូលទៅអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បើទោះបីជាយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលីបង់ ដោយប្រើប្រាស់យានដ្រូនប្រហែល ១០០គ្រឿង ដើម្បីរារាំងការវាយប្រហារដ៏ធំជាងនេះក៏ដោយ ដែលនេះជាការប៉ះទង្គិចដ៏ធំបំផុតមួយ អំឡុងពេលមានសង្គ្រាមឆ្លងព្រំដែនជាង ១០ខែមកនេះ។

នៅលើវេទិកាបណ្ដាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានសរសេរថា៖ «ទោះបីជាមានការគាំទ្រយ៉ាងទូលំទូលាយពីរដ្ឋនានា ដូចជាសហរដ្ឋអាមេរិកក៏ដោយ ក៏អ៊ីស្រាអែល មិនអាចទស្សន៍ទាយពីពេលវេលា និងទីកន្លែងនៃការឆ្លើយតបដែលមានការកំណត់ និងគ្រប់គ្រងយ៉ាងច្បាស់លាស់ពីក្រុមតស៊ូប្រដាប់អាវុធបានដែរ។ អ៊ីស្រាអែលបានបាត់បង់សមត្ថភាពការពាររបស់ពួកគេហើយ»។

លោក Kanaani បានបន្ថែមថា អ៊ីស្រាអែល «ឥឡូវនេះត្រូវតែការពារខ្លួនឯង នៅក្នុងដែនដីដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន» ហើយថា «លំនឹងផ្នែកយុទ្ធសាស្ត្របានឆ្លងកាត់ការប្រែប្រួលដ៏សំខាន់» ដែលបង្ហាញនូវការខូចខាតរបស់អ៊ីស្រាអែល។

ដោយមានការស្លាប់មនុស្ស ៣នាក់ ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសលីបង់ និងម្នាក់ នៅអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមក កាលថ្ងៃទី២៥ ខែសីហា ភាគីទាំង២ បានគូសបញ្ជាក់ថា ពួកគេរីករាយក្នុងការបញ្ចៀសកុំឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត សម្រាប់ពេលនេះ ប៉ុន្តែបានព្រមានថា អាចមានការវាយប្រហារគ្នាបន្ថែមទៀត នាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm