សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបើកសិក្ខាសាលាស្តីពី ការងារ និងសហគ្រិនភាពដើម្បី លើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងរបស់និស្សិតកម្ពុជា ឡាវ និង វៀតណាម

2024/08/27 03:15:16 am        196

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយបានទទួលថវិកាពីទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំងបានរៀបចំសិក្ខាសាលាមួយស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាព " ក្នុងគោលបំណងលើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកការងារ និង ការអភិវឌ្ឍន៍គម្រោងសហគ្រិនផងដែរ។ 

 “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះ ត្រូវបានប្រកាសបើកជាផ្លូវការដំណើរការនេះនៅវេលាថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ២០២៤នេះតទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោក អ៊ឹម ក្រាវង្ស ប្រធាននៃទីភ្នាក់ងារនៃប្រទេសប្រើប្រាស់ភាសាបារាំងប្រចាំប្រទេសកម្ពុជា ព្រម ទាំងមានការចូលរួមពីតំណាងស្ថានទូតនៃប្រទេសបារាំង ក្រសួងអប់រំយុវជន និង កីឡា រួមនិង តំណាង មកពីសាកលវិទ្យាល័យនានាដែលមានបង្រៀនភាសាបារាំងក្នុងប្រទេសកម្ពុជា។

យោងតាមកម្មវិធី សិក្ខាសាលាស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះដំណើរការឡើងរយៈពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយមានការ ចូលរួមពីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យដែលមានបង្រៀនភាសាបារាំងដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,សាកលវិទ្យាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិកណូ) ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យនៃប្រទេសឡាវ និង វៀតណាម ជាដើមសរុប ២៥ នាក់ ។

សូមជម្រាបថា ក្នុងវគ្គសិក្ខាសាលានេះ និស្សិតទាំងអស់នឹងទទួលបង្ហាត់បង្រៀនពីអ្នកជំនាញទៅលើការសរសេរ CV letter de motivation (coverletter) គម្រោងពាណិជ្ជកម្ម ធុរកិច្ចដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងការ ស្វែងរកការងារធ្វើ ក៏ដូចការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ បន្ទាប់ពីទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និស្សិតក៏មានការចុះទស្សនកិច្ចនៅតាមទីតាំងក្រុមហ៊ុន ហាងពាណិជ្ជកម្មបែបគ្រួសារ និងសមាគមន៍នានា ក្នុងគោល បំណងឲ្យនិស្សិតយល់កាន់តែច្បាស់លើទ្រឹស្តីដែលបានអ្នកជំនាញបានបង្ហាញនិងយល់កាន់តែច្បាស់នូវការបើកអាជីវកម្មការពង្រឹងសមត្ថភាពដើម្បីការងារក្នុងជីវិតជាក់ ស្តែង។ ព្រមទាំងជាគំនិតសម្រាប់និស្សិតទាំងអស់រៀបចំសរសេរគម្រោងផ្ទាល់ខ្លួនម្នាក់ៗផងដែរ ។នាថ្ងៃទី៤ និស្សិតត្រូវធ្វើការជាក្រុមពី ៤ ទៅ ៥ នាក់ដើម្បីសរសេរគម្រោងនិងបង្ហាញនៅមុខគណ:កម្មការដែលរៀបចំឡើង ដោយអ្នក ជំនាញក្នុងការសរសេរគម្រោងនានា ។ ជាសខីភាពនៃកិច្ចខំប្រឹងប្រែងនិស្សិតនឹងទទួលបានវិញ្ញាបនបត្រផងដែរ ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm