ប្រតិបត្តិការជំនួយ UN នៅតំបន់ហ្កាហ្សាបានផ្អាក បន្ទាប់ពីបញ្ជាជម្លៀសរបស់អ៊ីស្រាអែល

2024/08/27 03:54:04 pm        133

មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិ UN បាននិយាយថា ប្រតិបត្តិការជំនួយរបស់អង្គការនេះនៅតំបន់ហ្កាហ្សា ត្រូវផ្អាកកាលពីថ្ងៃចន្ទ (២៦ សីហា) បន្ទាប់ពីអ៊ីស្រាអែល ចេញបញ្ជាជម្លៀសថ្មីកាលពីថ្ងៃអាទិត្យ សម្រាប់ទីក្រុង ដឺអាល់បាឡា (Deir Al-Balah) នៅកណ្តាលតំបន់ហ្កាហ្សា ជាទីដែលមជ្ឈមណ្ឌលប្រតិបត្តិការរបស់អង្គការសហប្រជាជាតិស្ថិតនៅ។

បញ្ជាជម្លៀសនេះកើតឡើងនៅពេលដែលអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ រៀបចំចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកុមារប្រមាណ ៦៤០.០០០នាក់នៅហ្កាហ្សា ជាទីដែលអង្គការសុខភាពពិភពលោក (WHO) និយាយថា ទារកអាយុ ១០ខែម្នាក់បានពិការដោយសារវីរុសជំងឺស្វិតដៃជើងប្រភេទទី២ ដែលជាករណីទីមួយនៅលើទឹកដីហ៊ុមព័ទ្ធនេះក្នុងរយៈពេល ២៥ឆ្នាំ។

មន្ត្រីជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះរូបនោះនិយាយថា អង្គការសហប្រជាជាតិកាលពីមុនបានផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលប្រតិបត្តិការសំខាន់របស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប និងបុគ្គលិកភាគច្រើនរបស់ខ្លួនទៅកាន់ទីក្រុង ដឺអាល់បាឡា នេះបន្ទាប់ពីអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀសទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូងហ្កាហ្សាជាច្រើនខែមុន ហើយបញ្ជាជម្លៀសថ្មីភ្លាមៗនេះធ្វើឱ្យបុគ្គលិកមិនអាចយកសម្ភារៈប្រតិបត្តិការបាន។ មន្ត្រីរូបនោះបន្ថែមថា ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ មិនត្រូវបានផ្អាកជាផ្លូវការទាំងស្រុងទេ ដោយបុគ្គលិកនៅមូលដ្ឋានព្យាយាមស្វែងរកវិធីដើម្បីបន្តការងារក្នុងស្ថានភាពដ៏លំបាកបំផុត។

លោក សេម រ៉ូស (Sam Rose) នាយកជាន់ខ្ពស់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ទីភ្នាក់ងារនៅតែគ្រប់គ្រងការផ្តល់សេវាសុខភាព និងសេវាផ្សេងទៀតកាលពីថ្ងៃចន្ទ ប៉ុន្តែសង្កត់ធ្ងន់ថា ខណៈពេលដែល UNRWA ប្រតិបត្តិការខុសពីប្រព័ន្ធដទៃទៀតរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារនេះនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដូចគ្នានេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm