កោះតៃវ៉ាន់ ប៉ាន់ប្រមាណថា ចិនចំណាយប្រាក់ជាង១៥,៣ពាន់លានដុល្លារ លើសមយុទ្ធប៉ាស៊ីហ្វិកឆ្នាំ២០២៣

2024/08/27 07:09:30 pm        244

តាមការប៉ាន់ប្រមាណរបស់កោះតៃវ៉ាន់ ដែលពុំធ្លាប់បានផ្សព្វផ្សាយ ប្រទេសចិនបានចំណាយកញ្ចប់ថវិកាប្រហែលជាង ១៥ ពាន់លានដុល្លារអាមេរិក ឬ ៧ ភាគរយនៃថវិកាការពារជាតិរបស់ខ្លួនលើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងឆ្នាំ ២០២៣  ដោយបង្ហាញពីការវិនិយោគរបស់ទីក្រុងប៉េកាំងក្នុងសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ និងប្រទេសជិតខាង។

ការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ ដែលត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters បង្ហាញពីទិដ្ឋភាពដ៏កម្រមួយក្នុងការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន ស្របពេលទីក្រុងប៉េកាំង បានបង្កើនវត្តមានយោធារបស់ខ្លួននៅពេលមានភាពតានតឹងនៅក្នុងតំបន់។ 

ប្រទេសចិន បានអះអាងសិទ្ធិថាកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយពុំដែលបោះបង់ចោលការប្រើកម្លាំងក្រសោបយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ទោះបីកោះតៃវ៉ាន់ជំទាស់យ៉ាងខ្លាំងក៏ដោយ។ចិនក៏ត្រូវបានជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួនជុំវិញអធិបតេយ្យភាពនៃផ្នែកធំៗ ក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ផងដែរ។    

មន្ត្រីជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយសង្ខេបអំពីការស្រាវជ្រាវថា នេះបង្ហាញពីមូលហេតុនៃការបែងចែកធនធានរបស់ពួកគេ។ពួកគេកំពុងចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីព្យាយាមគ្រប់គ្រងភាគខាងលិចនៃ ប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Reuters អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានបដិសេធមិនផ្ដល់ការអតា្ថធិប្បាយលើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm