ប្រជាពលរដ្ឋបន្តចូលរួមបរិច្ចាគថវិកា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន

2024/08/27 07:27:31 pm        231

ប្រជាពលរដ្ឋកម្ពុជា យុវជន មន្ត្រីរាជការ ក៏ដូចជាក្រុមអាជីវករនៅរាជធានីភ្នំពេញ បាន​បន្ត​ចូល​រួម​បរិច្ចាគ​ថវិកា រួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោព្រំដែន។ ការ​ចូល​រួមបរិច្ចាគនេះ ប្រជាពលរដ្ឋធ្វើវាឡើងដោយពេញចិត្ត និងធ្វើឡើង​ក្នុង​គោលដៅ​រួម​មួយ​គឺ​ដើម្បីជាតិ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ម្សិលម៉ិញនេះ បានប្រកាសផ្សព្វផ្សាយជាផ្លូវការ «មូល​និធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន»។ មូលនិធិនេះបង្កើតឡើង ដើម្បីអ​នុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប អាចចូលរួមបរិច្ចាគជាថវិកា ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកក្នុងការកសាង។ ក្រោយ​បង្កើតមូលនិធិនេះឡើង ជាការកត់សម្គាល់ ប្រជាពលរដ្ឋជាច្រើន ចាប់រាប់ពីយុវជន មន្ត្រី​រាជ​ការ ក៏ដូចជាអាជីវករលក់ដូរនៅតាមផ្សារ បានបរិច្ចាគថវិការបស់ខ្លួន ដើម្បីរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល ប្រើប្រាស់ថវិកាទាំងនោះ ដើម្បីកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមព្រំដែន។

ទន្ទឹម​នឹង​ការគាំទ្រ និងចូលរួមបរិច្ចាគជាថវិកានេះ ពួកគេក៏សំណូមពរឱ្យ ប្រជាពលរដ្ឋដទៃទៀត ចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាព។ បរិច្ចាគ ដើម្បីជាផលប្រយោជន៍ជារួម។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដោយផ្តោតលើការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បាន​ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និងការពារ​មាតុភូមិ​។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស​មេត្តា​ចូល​រួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធ​តាមព្រំដែន» សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខ​សន្តិភាព​អធិបតេយ្យ​ភាពជាតិ និង បូរណភាពទឹកដី ក៏ដូចជាការជំរុញការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាព៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        72
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm