គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ធ្វើដំណើរមកសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា

2024/08/27 08:57:26 pm        218

ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ដឹកនាំដោយលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្មភាពមីនអាស៊ែបៃហ្សង់ បានធ្វើដំណើរមកសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលជាប្រតិបត្តិករជាតិឈាន មុខគេក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជម្រាបជូនគណៈប្រតិភូពីប្រវត្តិសង្រ្គាម និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវឌ្ឍនភាពសកម្ម ភាពមីនរបស់កម្ពុជា រួមជាមួយសមិទ្ធផលដែលអង្គភាព​ស៊ីម៉ាក់សម្រេច​បានក្នុង​រយៈពេលជាង៣២ឆ្នាំ។ ជាមួយគ្នានេះផងដែរឯកឧត្តម ហេង រតនា ក៏បានជម្រាបពីកម្លាំងបោសសម្អាតមីនដែលអង្គភាពបាននឹងកំពុងប្រតិបត្តិការទាំងលើគោក និងក្នុងទឹក រួមជាមួយការចែករំលែកបទពិសោធន៍ការ​បណ្តុះបណ្តាលសកម្មភាពមីនជាអន្តរជាតិ​ដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ​និងយុទ្ធភណ្ឌផងដែរ។

ជាការឆ្លើយតបលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្ម ភាពមីនអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណដល់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ស៊ីម៉ាក់​ដែលបានទទួលស្វាគមន៍ និងចែករំលែកបទពិសោធន៍ដ៏ល្អៗ និងមានសារប្រយោជន៍​ក្នុងវិស័យសកម្មភាពមីន។ ការនេះគឺជាធាតុចូលដែលប្រទេសរបស់លោកអាចនឹងយកទៅអនុវត្ត ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ដូចអ្វីដែលអង្គភាពកំពុងអនុវត្ត។

ក្រៅពីបានស្នើសុំឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង គណៈប្រតិភូ អញ្ជើញទៅទស្សនាប្រទេសអាស៊ែបៃហ្សង់ ដើម្បីផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងវិស័យ​សកម្មភាពបន្ថែមទៀតនោះលោកVugar Suleymanov ក៏លេីកសំនូមពរក្នុងការពង្រឹង​សហប្រតិបត្តិការ​វិស័យសកម្មភាពមីន​ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ផងដែរ។

សូមបញ្ជាក់ជូនផងដែរថា គណៈប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ នឹងអញ្ជើញធ្វើទស្សនកិច្ច​នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ និងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង ចម្ការមីននៅខេត្តបាត់ដំបង ​និងសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាបផងដែរ៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm